ព័ត៌មានជាតិ
អាជីវករលក់ដូរលើកំណាត់ផ្លូវលេខ ១៦៦ សប្បាយរីករាយ ក្រោយអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់មានសោភ័ណភាព
ក្រោយអាជ្ញាធរខណ្ឌ ៧ មករា បានរៀបចំសណ្ដាប់ធ្នាប់នៅកំណាត់ផ្លូវលេខ ១៦៦ ក្បែរផ្សារអូរឫស្សី ឲ្យមានភាពល្អប្រសើរ និងការលក់ដូររបស់អាជីវករមានរបៀបរៀបរយ ដោយទុកចន្លោះផ្លូវឲ្យប្រជាពលរដ្ឋចេញចូលបាន ក្រុមអាជីវករ ក៏បានយល់នូវការផ្សព្វផ្សាយណែនាំរបស់អាជ្ញាធរ និងសប្បាយរីករាយពេលមានសោភ័ណភាពល្អ ងាយស្រួលក្នុងការលក់ដូរ អតិថិជនក៏ចេញចូលទិញច្រើនជាងមុន។

កាលពីរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា និងមានការចូលរួមពីលោក អភិបាលរង លោកចៅសង្កាត់ និង ក្រុមការងារមូលដ្ឋានសង្កាត់អូរឫស្សីទី ២ បានចុះត្រួតពិនិត្យទីតាំង ការរៀបចំសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ តាមបណ្ដោយផ្លូវ ១៦៦ ក្នុងសង្កាត់អូរឫស្សី ២ ខណ្ឌ ៧ មករា ដែលអាជីវករបានដាក់លក់អីវ៉ាន់ បន្លែ ម្ហូបអាហារ សាច់ ត្រី លើចិញ្ចើមផ្លូវ បណ្តាលឲ្យមានការកកស្ទះខ្លាំងក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក។

ក្រោយពីបានធ្វើការផ្សព្វផ្សាយ និងកំណត់ទីតាំងលក់ដូរជូនប្រជាពលរដ្ឋប្រកបអាជីវកម្មលើកំណាត់ផ្លូវលេខ ១៦៦ ឲ្យមានរបៀបរៀបរយរួចមក ឃើញថា អាជីវករ បានចូលរួមសហការជាមួយអាជ្ញាធរ និងសម្តែងការសប្បាយរីករាយ និងបានលើកឡើងថា អស់រយៈពេលរាប់សិបឆ្នាំហើយ ពីមុនផ្លូវនេះតូចចង្អៀតរកកន្លែងដើរស្ទើរតែមិនបាន កុំថាឡើយម៉ូតូឡានជិះចូលគឺធ្វើដំណើរមិនបានទាល់តែសោះ គឺដោយសារអាជីវករខ្លះដាក់លក់លើផ្លូវតែម្តង ដែលបណ្តាលឲ្យមានការកកស្ទះចេញចូលមិនបាន តែឥឡូវនេះ អាជ្ញាធរខណ្ឌ និងសង្កាត់ បានធ្វើការពន្យល់ណែនាំ និងរៀបចំកំណត់ទីតាំងឲ្យមានការដាក់លក់ដូរមានរបៀបរៀបរយសណ្ដាប់ធ្នាប់ល្អធ្វើឲ្យមានច្រកផ្លូវចេញចូលបានល្អប្រសើរខ្លាំង និងសំណូមពរឲ្យការដាក់លក់នៅបន្តរក្សាគម្លាតបែបនេះជារៀងរហូតតែម្ដង។

ជាចុងក្រោយ អាជីវករ រួមទាំងអ្នកដំណើរចេញចូល បានសម្តែងការអបអរសាទរ និងសប្បាយចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខណ្ឌ ៧ មករា ជាមួយអាជីវករទាំងអស់គ្នាផងដែរ៕
អត្ថបទ ៖ សុភា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


