ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ ចុះពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ នៅសង្កាត់ទួលសង្កែទី ២ និងសង្កាត់ស្វាយប៉ាក
កាលពីល្ងាចថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះធ្វើសកម្មភាពរដ្ឋបាលតាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ទួលសង្កែទី ២ និងសង្កាត់ស្វាយប៉ាក។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងបរិយាកាសស្និទ្ធស្នាល។ លោកបានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខណ្ឌក្នុងការអនុវត្តវិធានការផ្សេងៗ ពាក់ព័ន្ធនឹងការរក្សាសន្តិសុខសង្គម សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការងារអនាម័យ និងការកែលម្អបរិស្ថាននៅតាមមូលដ្ឋាន ដែលកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ និងជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជានិច្ចចំពោះហានិភ័យគ្រោះអគ្គិភ័យដែលអាចកើតមានឡើងដោយមិនបានរំពឹងទុក។

បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានជំរុញឲ្យប្រជាពលរដ្ឋសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដោយផ្ដល់ព័ត៌មានឲ្យបានទាន់ពេលវេលា តាមរយៈក្រុមតេឡេក្រាមរបស់រដ្ឋបាលសង្កាត់ទាំង ៧ ឬទំនាក់ទំនងទៅកាន់អាជ្ញាធរ និងប៉ុស្តិ៍នគរបាលដែលនៅជិតបំផុត ដើម្បីអាចចូលអន្តរាគមន៍បានឆាប់រហ័ស នៅពេលមានបញ្ហាអសន្តិសុខ ឬគ្រោះអគ្គិភ័យកើតឡើង៕
អត្ថបទ ៖ សំណាង







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


