ព័ត៌មានជាតិ
ក្រុមប្រឹក្សាខណ្ឌដូនពេញ ជំរុញមន្ត្រីពាក់ព័ន្ធបង្កើនការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ឲ្យបានល្អ
ក្រុមប្រឹក្សាខណ្ឌដូនពេញ ជំរុញដល់មន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អ ជាពិសេសមិនអនុញ្ញាតឲ្យមានបទល្មើសឆបោកតាមបច្ចេកវិទ្យានោះឡើយ។

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី ២១ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ០៤ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងក្រោមវត្តមាន លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលខណ្ឌ។

នាឱកាសនោះ លោក ហែម អាន បានលើកឡើងដោយកោតសរសើររដ្ឋបាលខណ្ឌដែលបម្រើការងារដល់ប្រជាពលរដ្ឋ និងការចូលរួមការងារសង្គមផ្សេងៗ បានល្អ ជាពិសេស ចុះត្រួតពិនិត្យរាល់បទល្មើស និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរជូនភ្ញៀវជាតិ-អន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ជាមួយនេះ លោក ជា ខេមា បានលើកឡើងដែរថា យោងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរខណ្ឌទាំង ១៤ ត្រូវម្ចាស់ការក្នុងការបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀនផងដែរ ពោលគឺត្រូវអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពឲ្យបានល្អ។

លោកអភិបាលបញ្ជាក់ថា ក្នុងមូលដ្ឋានខណ្ឌដូនពេញ មានអគារ ខុនដូ អាផាមិន ចំនួន ២៩៥ ទីតាំង មកដល់ពេលនេះ អាជ្ញាធរចុះត្រួតពិនិត្យ បានចំនួន ២៣៣ ទីតាំងហើយ នៅសល់ប៉ុន្មានទីតាំងទៀត កម្លាំងគណៈបញ្ជាការឯកភាព ដែលដឹកនាំផ្ទាល់ដោយរូបលោក បានបន្តចុះត្រួតពិនិត្យជាប់ជាប្រចាំ ដើម្បីបោសសម្អាតបទល្មើស onlinescam ឲ្យអស់ក្នុងមូលដ្ឋាន។

លោកអភិបាលបន្តទៀតថា ខណ្ឌដូនពេញ ជាបេះដូងរបស់រាជធានីភ្នំពេញ ដូច្នេះមិនត្រូវមានបទល្មើសគ្រប់ប្រភេទ និងត្រូវធានាបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ជូនដល់ ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

លោកអភិបាលសង្កត់ធ្ងន់ថា បញ្ហាក្មេងទំនើង មានការប្រមូលផ្ដុំគ្នាពេលយប់ព្រលប់ បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់នេះជាកត្តាសំខាន់ កម្លាំងជំនាញត្រូវចេញល្បាតជាប្រចាំទាំងថ្ងៃទាំងយប់ ក្នុងមូលដ្ឋាន ដើម្បីរក្សាបានសន្តិសុខសុវត្ថិភាពជូនដល់ពលរដ្ឋ ព្រោះខណ្ឌដូនពេញទីតាំងប្រមូលផ្ដុំដោយ ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច និងជាបេះដូងរបស់រាជធានីភ្នំពេញ៕
អត្ថបទ ៖ សុភា


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


