ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី៣ បន្តចុះរុះរើតូបសាងសង់រំលោភមកលើចិញ្ចើមផ្លូវសាធារណ:
អាជីវករមួយចំនួនបានសាងសង់តូបលក់ដូររំលោភមកលើផ្លូវសាធារណៈ ធើ្វអោយប៉ះពាល់សណ្តាប់ធ្នាប់បរិស្ថាន និង បង្កមានការកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានចុះរុះរើចេញនិងមិនអនុញាតិឱ្យលក់ដូរតទៅទៀត នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។


លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយឃើញមានអាជីវករមួយចំនួនបានសាងសង់តូបតូចៗ ប្រភេទដែក នៅជាប់របងរោងចក្រ ហ្វអេវើ ខល័រ ហ្គាម៉ិន ឯ.ក នៅលើផ្លូវ១២៣ka ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានសាងសង់រំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ជាពិសេសបង្ករឱ្យស្ទះចរាចរណ៍ ពេលកម្មករចេញពីធ្វើការរោងចក្រ ទើបលោក បានដឹកនាំក្រុមការងារ ប្រជាការពារសង្កាត់ មេភូមិ ចុះរុះរើចេញនិងណែនាំមិនអនុញាតិឱ្យពួកគាត់ដាក់តាំងលក់ដូរទៀតទេ។


លោកចៅសង្កាត់បន្ថែមថា ក្នុងករណីអាជីវករលក់ដូរទាំងអស់មិនអនុវត្តន៍តាមសេចក្តីណែនាំ ក្រុមការងារនឹងចាប់ដកហូតយកមករក្សាទុកនៅសង្កាត់៕ដោយ៖សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


