ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ស្នើសហជីព ត្រូវដោះស្រាយបញ្ហានៅលើតុចរចា ចៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬ ប្រើហិង្សា
លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីព ត្រូវដោះស្រាយបញ្ហានានានៅតុចរចារជាអតិប្បរមា ចៀសវាងដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហិង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជននានា ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កភាពវឹកវរចលាចល និងអសន្តិសុខដល់សង្គម ។

ថ្លែងក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដឹកនាំធ្វើបាតុកម្មនេះនឹងធ្វើអោយបង្អាក់ដល់ការប្រកបរបរការងារ រកទទួលទានរបស់ប្រជាពលរដ្ឋ ហើយសម្រាប់បុគ្គល រឺក៏ក្រុមដែលធ្វើការញុះញង់ឲ្យប្រព្រឹត្តហឹង្សាអស់ទាំងនេះ នឹងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងនោះ ក្នុងនាមជាសហជីព ត្រូវការពារសិទ្ធិ ប្រយោជន៍រួមស្របច្បាប់របស់កម្មករនិយោជិត ជាជាងផលប្រយោជន៍ក្រុម ឬបុគ្គលណាមួយ និងត្រូវធ្វើការផ្អែកលើគោលការណ៍ច្បាប់ សំដៅរក្សាឱ្យបាននូវភាតរភាព ទំនាក់ទំនងល្អជាមួយ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។

លោលរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាដៃគូរការងារ បើកទ្វាររង់ចាំផ្តល់សេវា និងកិច្ចសហការទាំងឡាយសម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ច ដែលមានការប្រកួតប្រជែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ គិតគូរដល់បរិយាកាសការងារ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត សហជីពតំណាងកម្មករនិយោជិត និងនិយោជក ដោយបានដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រសំខាន់ៗ ដូចមានចែងក្នុងសៀវភៅផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣។ ក្រៅពីផែនការយុទ្ធសាស្រ្ត ក្រសួងបានបង្កើតស្នាដៃ និងធ្វើកិច្ចការជាក់ស្តែងជាច្រើនក្នុងការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត និងការចូលរួមរបស់អង្គការវិជ្ជាជីវៈផងដែរ។

នាឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង ក៏បានអបអរសារទរចំពោះ លោក សោម អូន ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមអបអរសាទរចំពោះ លោក សួង ហួត ដែលបានទទួលនូវសេចក្តីទុកចិត្ត និងជ្រើសតាំងជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បន្តពី លោកសោម អូន៕
សំអឿន




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


