ព័ត៌មានជាតិ
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ក្លែងបន្លំស្លៀកពាក់ឯកសណ្ឋាន និងក្លែងខ្លួនជានាយរង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនជនល្មើសក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ក្លែងឯកសាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកសាររបស់ក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹង នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា បន្ទាប់ពីបានទទួលព័ត៌មានពីលោកវរសេនីយ៍ អ៊ឹង សុភ័ក្ត្រ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មានសង្ស័យជនម្នាក់ក្លែងបន្លំខ្លួន ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង០៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ នៃនាយកដ្ឋានបុគ្គលិក និងកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនល្មើស នៅស្ថានីយ៍ ប្រេងឥន្ទនៈ LHR ចំណុចផ្ទះលេខ១២០បេ ភូមិចំកាឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សៅខូ ចន្ទ័សូឡារ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបាន អាវុធខ្លី ១ដើម ម៉ាក TACTICAL23 លេខ WET5168 និងបង់ចំនួន ២ (កាំភ្លើងហ្គាស) គ្រាប់អាវុធប្រភេទ 9mm ចំនួន១២គ្រាប់ ខ្នោះដៃ ចំនួន ១គូ វិទ្យុទាក់ទង ម៉ាក ម៉ូតូរ៉ូឡា ចំនួន១គ្រឿង ស្រោមអាវុធខ្លី ចំនួន ៤ស្រោម កាតនគរបាលជាតិក្លែងក្លាយ ចំនួន ២សន្លឹក ស័ក្តិថ្នាក់វរសេនីយ៍ទោ ១គូ កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន ២សន្លឹក មួកនគរបាលជាតិថ្នាក់វរសេនីយ៍ចំនួន ២ និងថ្នាក់អនុសេនីយ៍ ចំនួន១ ឯកសណ្ឋាននគរបាលជាតិចំនួន ៦កំប្លេ ឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃរបស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងរបស់នាយកដ្ឋានព្រហ្មទណ្ឌ មួយចំនួនធំ ប្រអប់ដាក់អាវុធខ្លី ម៉ាក CZ ចំនួន ១ ម៉ាស៊ីនកាត់កាត ចំនួន១គ្រឿង អាវក្រោះការពារគ្រាប់ចំនួន ១អាវ អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិ ចំនួន ១ កាបូបដាក់សម្ភារៈ ចំនួន ៣ ស្បែកជើងកវែង ចំនួន ១គូ។

សមត្ថកិច្ចបន្ថែមថា ចំពោះការងារនេះដោយមានពាក្យបណ្ដឹងមួយចំនួនទៀត សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសម្រេចបញ្ជូនជនសង្ស័យ និងភស្តុតាងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង