ព័ត៌មានជាតិ
អាជ្ញាធរបិទផ្សារអូឡាំពិក ក្រោយរកឃើញអាជីវករ និង សន្តិសុខផ្សារ ១៨ នាក់ឆ្លងកូវីដ-១៩
សេចក្តីរាយការណ៍បឋមមុននេះ បានឱ្យដឹងថាផ្សារអូឡាំពិក ត្រូវបានបិទ បន្ទាប់ពីរកឃើញអាជីវករផ្សារ និងសន្តិសុខសរុប ១៨ នាក់ មានវិជ្ជមានកូវីដ១៩ ខណៈអាជ្ញាធរ សហការជាមួយក្រុមគ្រូពេទ្យ កំពុងពិនិត្យយកសំណាក។

ប្រធានគណៈកម្មការផ្សារអូឡាំពិក លោកឡយ ស៊ាងអាង បានមានប្រសាសន៍លើកឡើងនៅព្រឹកថ្ងៃទី០២ កក្កដានេះថា នៅផ្សារអូឡាំពិក បានផ្ទុះនៅការរីករាលដាលនៃជំងឺ-១៩ហើយ ដោយកាលពីម្សិលមិញថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានរកឃើញកូវីដ-១៩ ចំនួន២នាក់ ហើយនៅព្រឹកថ្ងៃទី០២ខែកក្កដានេះ ក្រោយពីបានធ្វើការយកសំណាកទៅលើអ្នកពាក់ព័ន្ធប្រមាណជាង១០០នាក់ បានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ទៀត សរុបចំនួន១៨នាក់ ។ ក្នុងនោះរួមមានវិជ្ជមានកូវីដ-១៩ ទៅលើសន្តិសុខផ្សារអូឡាំពិកចំនួន៤នាក់ ក្រុមសន្តិសុខឯកជនចំនួន១៣នាក់ និងអាជីករម្នាក់។

ទោះបីយ៉ាងណាក្តី គណៈកម្មការ និងអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង បានកំពុងធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលផ្សារអូឡាំពិក មកពិនិត្យយកសំណាករកជម្ងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឲ្យរីករាលដាលបន្តទៀត។

-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


