Connect with us

ព័ត៌មានជាតិ

ម្ចាស់តោថ្លែងអរគុណសម្ដេច​តេជោ ដែលអនុញ្ញាតឱ្យខ្លួនបានតោមកចិញ្ចឹមវិញ

បានផុស

នៅ

នៅលើគណនីហ្វេសប៊ុកឈ្មោះ Qi Xiao ដែលគេដឹងថាជាម្ចាស់ចិញ្ចឹមតោ​បានលើកឡើង​ថ្លែង​អរគុណ​ដល់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចអនុញ្ញាតឱ្យខ្លួន បាន​ចិញ្ចឹមតោវិញ បន្ទាប់ពីសមត្ថកិច្ចដក​ហូតយកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅមួយសប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់គណនីលើកឡើងថា “ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយ​​ក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់ “ហ៊ីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើឱ្យខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរឱ្យ​កម្ពុជា​នឹង​ចិនជាមិត្តដែកថែបជារៀងរហូត”។

សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី ៤ ខែកក្កដា បានសម្រេចឱ្យម្ចាស់តោ យកតោទៅចិញ្ចឹម​វិញ​តែត្រូវរក្សាសុវត្ថិភាពសម្រាប់អ្នកជិតខាង និងសមាជិកក្នុងផ្ទះ។

នៅលើទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចតេជោ នៅរាត្រីថ្ងៃទី០៤ ខែកក្កដា លើកឡើងថា “ក្រោយ​ក្តាប់​បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯក​ភាពគ្នា​ថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានា​សុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង”។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស​ដែល​បានផ្តល់យោបល់និងអាណិតដល់សត្វតោ។

សម្តេចតេជោបញ្ជាក់ថា ចំពោះការផាកពិន័យក៏ត្រូវបានលើកលែងដែរ ប្រសិនបើមានការ​ផាក​ពិន័យ​ត្រូវជូនត្រឡប់ទៅម្ចាស់ដើមវិញ។

កាល​ពី​ថ្ងៃទី​២៧​ ​ខែ​មិថុនា​ ឆ្នាំ​២០២១ ​អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ​ រួម​មាន​ព្រះរាជ​អាជ្ញា​រង​ម្នាក់​ សហការ​ជាមួយ​អង្គការ​ Wildlife Alliance ​បាន​រឹបអូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង ​ស្ថិត​នៅ​ផ្ទះ​លេខ​២២​ ផ្លូវ​៣០៦ ភូមិ​៧​ សង្កាត់​បឹង​កេងកង​១​ រាជ​ធានី​ភ្នំពេញ​។​​

សត្វ​តោ​នោះ​ ​ត្រូវ​បាន​ដឹង​ថា​ ជា​សត្វ​តោ​ឈ្មោល​មាន​អាយុ ១៨​ ខែ ​និង​ទម្ងន់​ ៧០ គីឡូ​ក្រាម​ ​ហើយ​ក្រោយ​ការដក​ហូត ​ក្រុម​ជួយ​សង្គ្រោះ​ ​បាន​បញ្ជូន​សត្វ​តោ​នេះ​ទៅ​កាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ ប៉ុន្តែតោនោះមិនស៊ីអាហារអស់រយៈពេលប៉ុន្មានថ្ងៃ។

យោង​តាម​រដ្ឋបាល​ព្រៃ​ឈើ ​បានឱ្យ​ដឹង​ថា​ សត្វ​តោ​មួយ​ក្បាល​នេះ​ ​ជា​ប្រភេទ​សត្វ​តោ​មក​ពី​តំបន់​អាហ្វ្រិក​ ​ដែល​វា​ចូលចិត្ត​រស់​នៅក្នុង​វាលស្មៅ​។​ សត្វ​តោ​នេះ ​ត្រូវបាន​បុរស​ជន​ជាតិ​ចិន​ ​ទិញ​មក​ចិញ្ចឹម​ក្នុង​តម្លៃ​១​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ក្បាល​៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

គម្រោងអភិវឌ្ឍន៍ដីលំនៅឋាន «មរតកឆ្មាបាត់» ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រកាសសម្ពោធបើកលក់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

បុរសចិន ​វ័យ​២៧​ឆ្នាំ​ម្នាក់ ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ក្រោយម៉ាស្សា​​ ក និង​ស្មា​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ណេតាន់យ៉ាហ៊ូ រំពឹង​ថា កិច្ចព្រមព្រៀងចំណាប់ខ្មាំងអាចនឹងត្រូវបានបញ្ចប់ក្នុង​ពេល​២-៣ថ្ងៃ​ទៀត

កីឡា៣២ នាទីutes មុន

ប្រវត្តិ​មិន​ធ្លាប់​ឈ្នះ ក្រុម​បាល់ទះ​ កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី លើក​ទី​៧ រសៀល​នេះ

សេដ្ឋកិច្ច៤២ នាទីutes មុន

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ទទួលបានជំនួយឥតសំណងសរុប ១,២ លានដុល្លារ សម្រាប់​គាំទ្រសកម្មភាពផលិតកម្ម

កងការពារអាកាស
ព័ត៌មានជាតិ១៨ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម