កីឡា
ប្រវត្តិមិនធ្លាប់ឈ្នះ ក្រុមបាល់ទះ កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី លើកទី៧ រសៀលនេះ
ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា ត្រូវប៉ះក្រុមខ្លាំង ឥណ្ឌូណេស៊ី វេលាម៉ោង ១:៣០នាទី រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៥ ជុំទី១ ពាន SEA V. League នៅប្រទេសហ្វីលីពីន។

ការប្រកួតលើកទី១ ក្រុមទាំងពីរសុទ្ធតែខកចិត្តដូចគ្នា ដោយ ឥណ្ឌូណេស៊ី បានចាញ់ ក្រុមខ្លាំងថៃ ដោយលទ្ធផល ១-៣ ខណៈ កម្ពុជា បានចាញ់ វៀតណាម ០-៣។ ថ្ងៃនេះជាការប្រកួតដែលក្រុមទាំងពីរត្រូវស្វែងរកជ័យជម្នះលើកដំបូងដូចគ្នា ប៉ុន្តែបើនិយាយពីសមត្ថភាពគឺ ក្រុមកម្ពុជាស្ថិតនៅក្រោម ឥណ្ឌូណេស៊ី។

កាលពី ចាញ់វៀតណាម ដោយលទ្ធផល ០-៣ ក្រុមកម្ពុជា បានបង្ហាញទម្រង់លេងមិនល្អសោះឡើយ បើទោះជាមានកីឡាករវាយផ្តាច់ឆ្នើមៗដូចជា វឿន វាសនា និង គួន ម៉ុម ក៏ដោយ។ អ្វីដែលមើលឃើញជាបញ្ហាគឺ កីឡាករប៉ះសេ នៅស្ទើរ ហើយការទទួលបាល់មិនសូវល្អ និងវាយសេវាខូចច្រើន សូម្បីតែជើងក្រោមក៏ធ្វើមិនបានល្អ។ និយាយរួមគឺ ក្រុមកម្ពុជាខ្វះសហការជាក្រុម។

គិតចាប់តាំងពីឆ្នាំ ២០១១ ជាពេលដែលកម្ពុជាមានក្រុមបាល់ទះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្រោយសម័យសង្គ្រាម កម្ពុជា ធ្លាប់បានជួប ឥណ្ឌូណេស៊ី ៦ លើក ប៉ុណ្ណោះមិនធ្លាប់ឈ្នះឡើយ។

ប្រវត្តិជួបគ្នារវាង កម្ពុជា និង ឥណ្ឌូណេស៊ី
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០១១)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០១៥)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០១៩)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ១-៣ (ស៊ីហ្គេម ២០២១)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០២៣
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ទទួលបានមេដាយ ប្រាក់ ២០២៣)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


