ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ រំពឹងថា កិច្ចព្រមព្រៀងចំណាប់ខ្មាំងអាចនឹងត្រូវបានបញ្ចប់ក្នុងពេល២-៣ថ្ងៃទៀត
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសម្តែងសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស នឹងអាចសម្រេចបានក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខនេះ។

ថ្លែងមុនពេលចាកចេញពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ទី១០កក្កដា លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា លោកជឿជាក់ថា កិច្ចព្រមព្រៀងអាចធានាបាននូវការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ មិនថាអ្នកនៅរស់ឬក៏បាត់បង់ជីវិតនោះទេ។ មេដឹកនាំអ៊ីស្រាអែល បានកត់សម្គាល់ថា ចំណាប់ខ្មាំងប្រហែល ៥០នាក់នៅតែជាប់ឃុំក្នុងតំបន់ហ្គាហ្សា ដោយក្នុងនោះមានតែ ២០នាក់ប៉ុណ្ណោះដែលត្រូវបានគេជឿថានៅមានជីវិត។
លោក ណេតាន់យ៉ាហ៊ូ បានរៀបរាប់ថា «ខ្ញុំសង្ឃឹមថា យើងអាចបញ្ចប់វាក្នុងរយៈពេលពីរបីថ្ងៃទៀត» និងជំរុញឲ្យក្រុមហាម៉ាសទម្លាក់អាវុធចុះ ដើម្បីនាំយកចំណាប់ខ្មាំងមកផ្ទះវិញ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដែលនឹងផ្តល់នូវបង្អួចមួយបើកផ្លូវសម្រាប់ការចរចាដំណោះស្រាយអចិន្ត្រៃយ៍។
ទោះបីជាមានក្ដីសង្ឃឹមបែបនេះក៏ដោយ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានព្រមានថា កិច្ចព្រមព្រៀងចំណាប់ខ្មាំង និងបទឈប់បាញ់អាចចំណាយពេលពីមួយទៅពីរសប្តាហ៍ឯណោះ ដើម្បីបញ្ចប់ ជាជាងកើតឡើងភ្លាមៗ។ ការចរចានៅតែបន្តក្នុងទីក្រុងដូហា ដោយមានចំណុចជាប់គាំងសំខាន់ៗ រួមមាន ការទទួលបានជំនួយមនុស្សធម៌ វិសាលភាពនៃការដកទ័ពរបស់អ៊ីស្រាអែល និងការធានាសន្តិសុខសម្រាប់បទឈប់បាញ់យូរអង្វែង។

សូមរឭកឡើងវិញថា កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១ ២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥១នាក់។ នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។ ចំណែកឯក្រសួងសុខាភិបាលហ្គាហ្សានិយាយថា ការសងសឹករបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៥៧ ០០០នាក់។
ភាគីទាំងពីរធ្លាប់មានបទឈប់បាញ់ចំនួន២លើករួចមកហើយ គឺមួយនៅខែវិច្ឆិកាឆ្នាំ២០២៣ និងមួយទៀតនៅខែមករាឆ្នាំ២០២៥៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


