ព័ត៌មានជាតិ
មនុស្ស៣៥នាក់ តេស្តវិជ្ជមាន និងស្ត្រីបានស្លាប់ដោយសារកូវីដ១៩ នៅខេត្តកំពង់ឆ្នាំង
រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី១២ ខែកក្តដានេះ បានចេញសេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៥នាក់ថ្មីទៀត និងមរណភាពស្ត្រីជនជាតិខ្មែរម្នាក់ មានវិជ្ជមានកូវីដ នៅថ្ងៃទី១១ ខែកក្កដា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
អ្នកវិជ្ជមានកូវីដ១៩ ក្នុងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៣៥នាក់នេះ មាននៅលើអាជីវករ កម្មករ កសិករ មន្ត្រីរាជការ នាយកសាលា គ្រូបង្រៀន សិស្ស បុគ្គលិកធនាគារ និងអ្នករត់ម៉ូតូឌុប។ អ្នកវិជ្ជមានទាំង៣៥នាក់ខាងលើនោះ គឺរស់នៅក្នុងស្រុករលាប្អៀរចំនួន០៩នាក់ ស្រុកទឹកផុស ចំនួន០៣នាក់ និងក្រុងកំពង់ឆ្នាំងចំនួន២៣នាក់។
នៅក្នុងសេចក្តីសម្រេចនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩ ទាំង៣៥ នាក់ខាង លើនេះត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុនសែនទឹកហូត។ មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូណ៌។


ដោយឡែកការស្លាប់របស់ស្ត្រីជនជាតិខ្មែរឈ្មោះ គង់ នីន អាយុ៧២ឆ្នាំ រស់នៅភូមិសំរោង ឃុំតាចេស ស្រុកកំពង់ត្រឡាច បានចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១០ ខែកក្កដា វេលាម៉ោង ១០និង២០នាទី បានរកឃើញវិជ្ជមានកូវីដ១៩ និងបានស្លាប់នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី១១ ខែកក្កដា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
មួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការទាក់ទងដោយផ្ទាល់និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ខាងលើនេះ មុនរយៈពេល១៤ថ្ងៃសូមទៅយកសំណាកជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីរួមគ្នាទប់ស្កាត់និងការពារជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលក្រុមគ្រួសារ និងឆ្លងចូលសហគមន៍៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់



