ព័ត៌មានជាតិ
នៅភ្នំពេញមានអ្នកជំងឺកូវីដ កំពុងសម្រាកព្យាបាលប្រមាណ ៧០០០នាក់ និងមានមណ្ឌលព្យាបាលជាង២០កន្លែង
នៅរាជធានីភ្នំពេញ មានមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង២០កន្លែង និងមានអ្នកជំងឺប្រមាណ៧០០០នាក់ បាននឹងកំពុងសម្រាកព្យាបាល ខណៈជំងឺបាននឹងកំពុងរីករាលដាល ពីមួយថ្ងៃទៅមួយថ្ងៃ មិនថមថយសោះ។ នេះជាកង្វល់មួយយ៉ាងធំសម្រាប់រាជរដ្ឋាភិបាល អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ដែលតម្រូវឲ្យមានការបំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ឲ្យបាននៅរាតត្បាតនេះ។

មន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ កក្កដានេះថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង២១កន្លែង និងមានអ្នកជំងឺបាននឹងកំពុងសម្រាកព្យាបាល ប្រមាណ៧០០០នាក់។ ចំនួននេះត្រូវបានប្រែប្រួលរាល់ថ្ងៃ ដោយសារតែមានអ្នកជំងឺកូវីដ-១៩បានចេញ-ចូលរាល់ថ្ងៃ ជួនកាលថ្ងៃខ្លះច្រើន និងថ្ងៃខ្លះតិច តាមជាក់ស្ដែង។

ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះដែរ បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ កក្កដានេះ គឺគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ការដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ក របស់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបានចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងនោះគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចដាក់ឲ្យអនុវត្តសេវាកក់សណ្ឋា គារចំនួន២ នោះគឺ សណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និងសណ្ឋាគារ ខថយ៉ាដម៉ារីយ័តភ្នំពេញ (Courtyard by Marriott Phnom Penh)។ ចំពោះអ្នកដំណើរ ដែលមិនប្រើប្រាស់សេវាកក់សណ្ឋាគារទាំង២ខាងលើ នឹងត្រូវអនុវត្តនីតិវិធី ដែលមានស្រាប់ជាធរមាន ដោយត្រូវតម្កល់ប្រាក់ចំនួន ២.០០០ដុល្លារអាមេរិក សម្រាប់ធានាចំណាយក្នុងដំណើរការធ្វើចត្តាឡីស័ក និងត្រូវធ្វើតាមទីតាំង ដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច៕ (ដោយ)៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


