Connect with us

ព័ត៌មានជាតិ

ស្ត្រីម្នាក់ ជិះម៉ូតូឌុបឡើងស្ពានជ្រោយចង្វារ ស្រាប់តែស្ទុះចុះ រួចហក់ទៅលោតទឹកភ្លាមៗ បន្សល់ទុកតែស្បែកជើង

បានផុស

នៅ

ស្ត្រីម្នាក់ មិនដឹងជាកើតទុក្ខរឿងអ្វីនោះទេ បានជិះម៉ូតូឌុប មកដល់លើស្ពានជ្រោយចង្វារ ស្រាប់តែស្ទុះចុះលោតទឹកដោយបន្សល់ស្បែកជើងមួយគូនៅលើស្ពាន បង្កការភ្ញាក់ផ្អើល កាលពីរាត្រីរំលងអធ្រាត្រ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០​២១។

ប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ វ័យប្រហែលជាង៣០ឆ្នាំបានជិះម៉ូតូឌុប ឡើងលើស្ពានជ្រោយចង្វារចាស់ ពីលិចមកកើត លុះមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែស្ត្រីរូបនោះ ស្ទុះចុះពីលើម៉ូតូឌុបនោះ ហើយក៏បានហក់ឡើង លើបង្កាន់ដៃស្ពានលោតទឹកសម្លាប់ខ្លួន ដោយនៅសល់តែស្បែកជើងផ្ទាត់មួយគូពណ៌ក្រហម សម្រាប់ជូនដំណឹងដល់ក្រុមគ្រួសារ ដែលបាត់សមាជិកក្នុងគ្រួសារ ដែលមានស្បែកជើងដូចមានភិនភាគនោះ៕ (ដោយ)៖ រស្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម