ព័ត៌មានជាតិ
បើកផ្សារកណ្តាលវិញ ក្រោយពីបិទរយៈពេល១៤ថ្ងៃ ជាលើកទី២
បន្ទាប់ពីបិទជាលើកទី២នោះផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរបើកឲ្យដំណើរការឡើងវិញហើយ។
ផ្សារកណ្តាល ត្រូវបានផ្អាកជាបណ្តោះអាសន្នអស់រយៈពេល១៤ថ្ងៃកន្លងមក គឺពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយសារតែផ្ទុះជំងឺកូវីដ១៩ ជាលើកទី២ទៅលើគណៈកម្មាធិការផ្សារ និង ក្រុមអាជីវករលក់ដូរក្នុងផ្សារ។ លុះដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ទើបសម្រេចបើកដំណើរការជាធម្មតាវិញ។ ក្រោយពីគណៈកម្មការផ្សារ និង ក្រុមអាជីវករទាំងអស់ ធ្វើសំណាក ជា លើកទី២ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។



គណៈកម្មការផ្សារកណ្តាលបានឲ្យដឹងថា ការបើកដំណើរការឡើងវិញផ្សារនេះ ក្រោយពី មានការអនុញ្ញាតអំពីសាលាខណ្ឌដូនពេញ ក៏ដូចជាសាលារាជធានីភ្នំពេញរួចមក ដោយខាង ផ្សារអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាខាងក្រសួងសុខាភិបាលនូវ វិធានការ «៣ការពារ ៣កុំ » និងរក្សាគម្លាតសុវត្ថិភាពជាដើម។ ក្នុងថ្ងៃបើកដំណើរការផ្សារកណ្តាល ជា ធម្មតាវិញនេះ ខាងគណៈកម្មាធិការផ្សារ បានចាប់ផ្តើមធ្វើការត្រួតពិនិត្យទៅលើកា ចាក់ វ៉ាក់សាំងរបស់បងប្អូនអាជីវករទាំងអស់គ្នា ដែលបានចូលមកលក់ដូរក្នុងថ្ងៃនេះ បានឃើញថា ពួកគាត់ភាគច្រើនស្ទើរតែទាំងអស់គ្នា សុទ្ធតែបានចាក់វ៉ាក់សាំងលើកទី២រួចរាល់ហើយ។


ដោយឡែកសម្រាប់ក្រុមអាជីវករណា ដែលមិនទាន់បានយកសំណាកជាលើកទី២ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១កន្លងមក ក៏សូមមេត្តានាំគ្នាទៅយកសំណាកនៅសាលាបាក់ទូក ឬ ក៏ម៉ូ ឌែន៥ជាបន្តទៀតផងដែរ។ សម្រាប់បងប្អូនប្រជាពលរដ្ឋជាអ្នកមកផ្សារកណ្តាលវិញ ខាងផ្សារក៏បានដើរផ្សព្វផ្សាយតាមមេក្រូ នៅគ្រប់ច្រកចេញ ឬ ចូលផ្សារជាប្រចាំ ដោយធ្វើការណែនាំ ដល់ ពួកគាត់មាន ដបអាល់កុល ឬ ជែលទុកលាងដៃសំអាត និង ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ដើម្បី ការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ ទាំងអស់គ្នាផងដែរ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី