Connect with us

ព័ត៌មានជាតិ

សុនខហិតមីនកម្ពុជាចំនួន៦​ក្បាល ចេញដំណេីរទៅរស់នៅ​និងបំពេញការងារនៅក្រៅប្រទេស

បានផុស

នៅ

សុនខហិតមីនកម្ពុជាចំនួន៦ក្បាល ត្រូវបានចេញដំណេីរទៅរស់នៅនិងបំពេញការងារនៅក្រៅប្រទេស។ក្នុងនោះ សុនខ២ក្បាលទៅរស់នៅនិងបំពេញការងារនៅប្រទេសកេនយ៉ា និង៤ក្បាលទៀត ត្រូវទៅប្រទេស​ស៊ូដង់​ខាងត្បូង។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២៨ ខែកក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា អង្គភាពសុីម៉ាក់បានកែប្រែស្ថានភាពពីទិញឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា និងក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិ គាំទ្រកិច្ចប្រតិបត្តិការក្នុងព្រះរាជាណាចក្រនេះផង។

លោក ហេង រតនា បន្ថែមថា នេះជា សមិទ្ធិផលនៃការពង្រឹងភាពជាម្ចាស់ ទាំងចំណេះដឹងនិងចំណេះធ្វេី ពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារ:បច្ចេកទេស។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ អង្គភាពស៊ីម៉ាក់ បានបង្កាត់សុនខហិតមីនបានប្រមាណជាង ២០០ ក្បាល ខណៈដែលសុនខហិតមីនត្រូវទិញពីបរទេសក្នុងតម្លៃពី ៣ម៉ឺនទៅ ៥ម៉ឺនដុល្លារក្នុង១ក្បាល។

ក្នុងនោះអង្គភាពស៊ីម៉ាក់ ក៏បានធ្លាប់បង្ហាញពីមហ្ឆិតាក្នុងការធានាផលិតសុនខ ហ្វឹកហ្វឺនសុនខលើគ្រប់ជំនាញមានដូចជា៖ សុនខសន្តិសុខគ្រួសារ សុនខប្រឆាំងភេវរកម្ម សុនខការពារព្រំដែន សុនខស្វែងរកគ្រឿងញៀន សុនខហិតរកបទល្មើសសត្វព្រៃ សុនខហិតជាតិផ្ទុះ ដោយអាចបង្កាត់សុនខហ្វឹកហ្វឺនជំនាញនានា និងនាំចេញទៅបរទេសផងដែរ៕

អត្ថបទ៖ ពុធិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម