ព័ត៌មានជាតិ
ជប៉ុន ផ្តល់ម៉ាស៊ីនរាវមីនជំនាន់ថ្មី៣០គ្រឿងបន្ថែមទៀត មានតម្លៃជាង ១លាន៣សែនដុល្លារដល់កម្ពុជា
រដ្ឋាភិបាលជប៉ុន បានផ្តល់ម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មីចំនួន៣០គ្រឿងបន្ថែមទៀត ដែលគិតជាទឹកប្រាក់មានតម្លៃប្រមាណ ជាង១លាន ៣សែនដុល្លារអាម៉េរិក ជូនដល់កម្ពុជាសម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតមីន។

អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ នៅទីបញ្ជាការ CMAC ភ្នំពេញ បានទទួលម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មីប្រភេទAdvanced Landmine Imaging System (ALIS) mine detectors ចំនួន៣០គ្រឿង ដែលគិតជាថវិកាមានចំនួនប្រមាណជាង១លាន៣សែនដុល្លារអាមេរិក ជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសកម្មភាពអង្គភាពCMAC បានអនុម័តតាំងពីដើមឆ្នាំ២០២៥ និងបានដំណើរការដេញថ្លៃទិញដែលសម្ភារបច្ចេកទេសខ្លះត្រូវចំណាយពេលវេលាប្រមាណពី១-២ឆ្នាំទើបអាចទទួលបាន។

សូមបញ្ជាក់ថា ម៉ាស៊ីនរាវមីនប្រភេទ (ALIS) នេះ ត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមបញ្ចូលគ្នារវាងប្រពន្ធ័ស្រូបសារធាតុដែកនិងប្រពន្ធ័រ៉ាដាកំណត់ចំណុចរូបភាព (a metal detector and Ground Penetrating Radar, GPR) ដោយសហការរវាងអង្គភាពCMACនិងសកលវិទ្យាល័យTOHOKU ជប៉ុនដឹកនាំដោយលោកសាស្ត្រាចារ្យ Prof. Motoyuki Sato ដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៥-២០០៦ ពោលមានរយៈពេលជាង២០ឆ្នាំ ទើបសម្រាចបានជោគជ័យដ៏ថ្លៃថ្លាមួយនេះ។ ម៉ាស៊ីនរាវមីននេះ ប្រៀបដូចឧបករណ៍ស្គែនមើលរូបភាពក្រោមដី ដែលមានប្រយោជន៍ការពារសុវត្ថិភាពនិងល្បឿននៃការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមកាន់តែមានប្រសិទ្ធភាពថែមទៀត។

នៅក្នុងខែមីនា ឆ្នាំ ២០២៦ នេះ ជប៉ុនក៏បានផ្តល់ម៉ាស៊ីនបោសម្អាតមីនមន្ត (Robot) ចំនួន ៤គ្រឿងដែលនឹងត្រូវពង្រាយប្រតិបត្តិការនៅជួរមុខ ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន និងគ្រាប់មីន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ព្រមទាំងផ្តល់គ្រឿងចក្រកម្ទេចមីនថ្មីទំនើប ប្រភេទ KOMATSU ដើម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាម៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


