ព័ត៌មានជាតិ
ជាថ្មីម្តងទៀត! CMAC ទទូចដល់ពលរដ្ឋចៀសវាងដឹកជញ្ជូន ឬព្យួរគ្រាប់យុទ្ធភណ្ឌនៅសាធារណៈ
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋ ចៀសវាងការដឹកជញ្ជូន ឬព្យួរគ្រាប់យុទ្ធភណ្ឌនៅតាមទីសាធារណៈ ដែលអាចបង្កហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ។

ការអំពាវនាវជាថ្មីនេះ បន្ទាប់សង្កេតឃើញពលរដ្ឋមួយចំនួនបានយកគ្រាប់មកព្យួរនៅតាមដងផ្លូវ បង្កជាការព្រួយបារម្ភប៉ះពាល់ដល់សុវត្ថិភាពនៅតាមទីសាធារណៈ។ ក្រោយមានហេតុការណ៍មិនប្រក្រតីនេះ អង្គភាពស៊ីម៉ាក់បានចាត់មន្រ្តីជំនាញចុះទៅសាកសួរផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត។
លោក ហេង រតនា បង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយភ្ជាប់ជាមួយរូបភាពគ្រាប់យុទ្ធភណ្ឌនៅថ្ងៃទី ២៧ ខែមីនានេះ ដោយបញ្ជាក់ថា ទោះបីជាគ្រាប់មិនទាន់ផ្ទុះ តែការយកព្យួរទុកជូនCMAC បែបនេះក៏ដោយគឺជាទង្វើខុសច្បាប់។ ក្នុងន័យនេះ លោកក្រើនរំឮកថា បើពលរដ្ឋប្រទះឃើញមានគ្រាប់ ត្រូវរាយការណ៍ទៅមន្រ្តីជំនាញ ឬអាជ្ញាធរដែលនៅជិតបំផុត ចៀសវាងបំផ្លាស់ទីគ្រាប់ដោយផ្ទាល់។

លោកសង្កត់ធ្ងន់ថា៖«(ការព្យួរ)នេះទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសឆ្គងទាំងស្រុង។ អង្គភាពCMACបានអប់រំផ្សព្វផ្សាយនិងតែងតែអំពាវនាវហើយអំពាវនាវទៀតថា ហាមប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឃើញនៅកន្លែងណាដាក់សញ្ញាសម្គាល់ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឬមន្ត្រីប៉ូលិស ឬមន្ត្រីCMACដែលនៅជិតបំផុត»។ លោកបន្ថែមថា ព្រោះការលើកដាក់ ដឹកជញ្ជូន វាយដំ វាអាចបណ្តាលឱ្យផ្ទុះគ្រោះថា្នក់បាត់បង់ជីវិតខ្លួនឯង និងអ្នកដទៃ។

កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ មានករណីផ្ទុះគ្រាប់បែកចង្កោមបណ្តាលឱ្យបុរសម្នាក់វ័យ៤២ឆ្នាំបាត់បង់អាយុវជីវិត ខណៈបុរសអាយុ៤៧ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ស្ថិតនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើតាមអាជ្ញាធរមីន ហេតុការណ៍ផ្ទុះគ្រាប់នេះបណ្តាលមកពីជនរងគ្រោះ បានកាន់គ្រាប់បែកចង្កោមមកបោះទើប បណ្តាលឱ្យផ្ទុះតែម្តង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


