Connect with us

ព័ត៌មានជាតិ

ការប្រឡងបាក់ឌុបឆ្នាំនេះ​ នឹងត្រូវរៀបចំឡើង​តាមការគ្រោងទុក

បានផុស

នៅ

បើគ្មានអ្វីប្រែប្រួលនោះទេ ការប្រឡងបាក់ឌុបឆ្នាំនេះនឹងត្រូវរៀបចំឡើង នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៨ ខែកក្កដា នេះ​ថា ការប្រឡងបាក់ឌុប នឹងត្រូវអនុវត្តតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់សម័យប្រឡងបាក់ឌុបថ្នាក់ជាតិ សម្រាប់សាលារដ្ឋនៅថ្ងៃទី០៦ ខែធ្នូ ២០២១។

ដោយឡែកសម្រាប់សាលាឯកជន និងត្រូវរៀបចំឡើង នៅថ្ងៃទី ២៥ ខែតុលា ដែលតម្រូវឱ្យរៀបចំមណ្ឌលប្រឡងដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួច​បញ្ជូនមកក្រសួងអប់រំ តាម រយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តដើម្បី​ពិនិត្យនិងសម្រេច។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថាក្នុងករណីសាលាឯកជនមិនមានលទ្ធភាពរៀបចំការ​ប្រឡង​ដោយ​ខ្លួនឯង ត្រូវចូលរួមប្រឡងជាមួយសិស្សនៃសាលារដ្ឋនៅពេលក្រោយ តាមការជូន​ដំណឹង​របស់ក្រសួង។

ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់បង្ហាញតួលេខបេក្ខជនដែលនឹងត្រូវប្រឡងឆ្នាំនេះនោះទេ ខណៈកាល ពីឆ្នាំមុន មានបេក្ខជនដែលបានដាក់ពាក្យប្រឡងប្រមាណជាង ១២ ម៉ឺននាក់៕

ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១ នាទីute មុន

រដ្ឋចាប់ដៃជាមួយវិស័យឯកជន ត្រៀមកញ្ចប់ថវិកាពិសេសផ្តល់កម្ចីឥណទានដល់សហគមន៍ កសិកម្មទំនើប

ព័ត៌មានជាតិ១ នាទីute មុន

លោក យឿន យឿត៖ តើការគេចវេសមិនព្រមដោះស្រាយតាមច្បាប់ អាចចាត់ទុកថាក្បត់សីលធម៌ទេ?

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេចធិបតី ជំរុញពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់បទល្មើសអំពើពុករលួយក្នុងស្ថាប័នសាធារណៈ

ព័ត៌មានជាតិ១២ នាទីutes មុន

កសិករអះអាងថា​ បិទទីផ្សារ​ថៃ ​តែ​ដំឡូងមីនៅតែ​មាន​តម្រូវការ​ក្នុងស្រុក​​​ ឈ្មួញបន្តទិញ​កែច្នៃ​ជា​ចំណី​សត្វ​

ព័ត៌មានជាតិ១៤ នាទីutes មុន

អាជ្ញាធរខណ្ឌ ៧ មករា ចុះណែនាំការដ្ឋានសំណង់ភោជនីយដ្ឋាន«ថ្មដា» ១ កន្លែង សង់រំលោភលំហផ្លូវសាធារណៈ

កងការពារអាកាស
ព័ត៌មានជាតិ២៣ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម