Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ជំរុញពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់បទល្មើសអំពើពុករលួយក្នុងស្ថាប័នសាធារណៈ

បានផុស

នៅ

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា សម្តចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភវិឌ្ឍន៍ជាតិ ដោយជំរុញក្រសួង-ស្ថាប័ន រួមគ្នាលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ជាពិសេសបង្ក្រាបបទល្មើសអំពើពុករលួយ។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ គឺជាផែនទីបង្ហាញផ្លូវដល់គ្រប់តួអង្គអភិវឌ្ឍទាំងអស់ និងជា ឧបករណ៍សម្រាប់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះទាំង៥ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ច បន្តបង្កើតការងារ បែងចែកផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ ធានានូវ ប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងរក្សាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំនិងកំណត់នូវសកម្មភាពអាទិភាព កម្មវិធី គម្រោងតាមវិស័យ និងសូចនាករសមិទ្ធកម្មគន្លឹះ នានា សម្រាប់តម្រង់ទិសនិងបង្កភាពងាយស្រួលដល់គ្រប់តួអង្គពាក់ព័ន្ធ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដ៏មានសារៈសំខាន់នេះ ដោយមានបញ្ចូលនូវយន្តការជំរុញការអនុវត្ត ការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងផែនការយុទ្ធសាស្រ្តអភវិឌ្ឍន៍ជាតិ ដែលត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គោលដៅជាយុទ្ធសាស្ត្រ គឺការលើកកម្ពស់និងការពង្រឹងភាពស្អាតស្អំ ភាពសុចរិត និងជំនឿទុកចិត្ត ចំពោះរដ្ឋបាលសាធារណៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។ សម្តេចធិបតី បញ្ជាក់ថា៖«ត្រូវបន្តពង្រឹងនិងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹងការអនុវត្ត ច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ»។

ជាមួយគ្នានេះ សម្តេចធិបតី ណែនាំឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយនិងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំនិងការងារបង្ការទប់ស្កាត់ ដើម្បីរៀបចំដាក់ឱ្យ អនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការលើកកម្ពស់ភាពស្អាតស្អំនៅតាមស្ថាប័នសាធារណៈ។

សម្តេចធិបតី ជំរុញក្រសួង ស្ថាប័ន ត្រូវរៀបចំផែនការយុទ្ធសាស្ត្រតាមវិស័យរបស់ខ្លួន ដើម្បីអនុវត្ត សកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយ សំដៅរួមចំណែកដល់ការសម្រេចបានទិសដៅគោលនយោបាយអាទិភាពសំខាន់ៗរបស់រាជ​រដ្ឋា​ភិបាល។ ក្នុងនោះ ក្រសួង-ស្ថាប័ន ត្រូវរៀបចំ និងដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនិងក្រមប្រតិបត្តិ ក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារនិងទំនាស់ផលប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ។

ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ ខិតខំរួមគ្នាជាកម្លាំងរួមតែមួយ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឱ្យសម្រេចជោគជ័យតាមទិសដៅអភិវឌ្ឍន៍ជាតិឱ្យខាងតែបាន ដើម្បីសម្រេចទិសដៅដែលបានកំណត់ និងបំពេញបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងជំរុញសន្ទុះការអភិវឌ្ឍជាតិ ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​​[វិចារណកថា​​] ទាហានថៃ​ជាន់​មីន​ ​បញ្ជាក់​ថា ​ទាហាន​ថៃ​ឈ្លានពាន​ទន្ទ្រានចូល​ទឹកដីកម្ពុជា​

សន្តិសុខសង្គម១៧ នាទីutes មុន

កម្លាំង​ចម្រុះ​ ចុះបង្រ្កាបទីតាំង២កន្លែង នៅខណ្ឌច្បារអំពៅ និង​ខណ្ឌចំការមន ឃាត់ខ្លួនជនបរទេស១៨នាក់

ព័ត៌មានជាតិ៤៧ នាទីutes មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​​​The Times៖ លោក ស៊ី ត្រាំ និង ​ពូទីន ទំនង​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង​នៅដើមខែកញ្ញា​

នយោបាយ២ ម៉ោង មុន

សម្ដេចតេជោភ្ញាក់ផ្អើល​ចំពោះ​ការ​ស្រង់មតិពី​ពលរដ្ឋថៃដែល​បង្ហាញ​ការ​ជឿលើ​សម្ដេច​ជាង​លោក​ថាក់ស៊ីន

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

សន្តិសុខសង្គម៦ ម៉ោង មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

សន្តិសុខសង្គម២៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម