ព័ត៌មានជាតិ
អាជ្ញាធរនិងមន្ត្រីជំនាញកំពុងសាចទឹកដាក់គ្នា រឿងចាក់ដីលុបបឹង និងប្រឡាយក្នុងក្រុងដូនកែវ
មានករណីចាក់ដីលុបបឹង និងប្រឡាយរំដោះទឹកចេញពីក្រុងដូនកែវ ដែលធ្វើបានយ៉ាងរលូន គិតមកត្រឹមរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធនោះទេ បើទោះទីតាំនេះនៅក្នុងក្រុងដូនកែវយ៉ាងណាកដោយ។
សកម្មភាពរំលោភទន្ទ្រានដីបឹង និងប្រឡាយនេះ លោកប្រធានសុរិយោដីខេត្ត ក្រុង រួមជាមួយនិងលោកប្រធានមន្ទីរធនធានទឹកខេត្តតាកែវ បានឆ្លើយដាក់គ្នាទៅវិញទៅមក ក្នុងហេតុផលមិនបានដឹងពីរឿងនេះនោះទេ។

ជុំវិករណីនេះ មន្ត្រីសាលាក្រុងដូនកែវម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ដីដែលលោក ហាស់ សុបិន្ត អតីតអភិបាលរងខេត្តកំពតដែលធ្លាក់ពីដំណែង គាត់បានធ្វើសកម្មភាពសម្រុកចាក់ដីលុបបឹងដោយមិនសម្រាកសោះឡើយ ដើម្បីធ្វើកញ្ចុះអង្គុយសម្រាប់បើកហាងស៊ីផឹក។
លោកបន្តថា ដីដែលចាក់នេះមានទំហ៊ុំជាង២ហិកតា ចំណែកប្រឡាយរំដោះទឹកទៅប្រឡាយមេដែលគាត់កំពុងលុបមានទទឹក៦ម៉ែត្រ និងបណ្តោយ១៧០ម៉ែត្រ ទីតាំងស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ។ មន្រ្តីដដែលបញ្ជាក់ទៀតថា ចំពោះដីបឹងដែលលោក ហាស់ សុបិន្ត កំពុងតែចាក់លុប គឺគ្មានច្បាប់អនុញាត្តនោះទេ។

លោក នួន សុធា ប្រធានមន្ទីរសុរិយោដីខេត្តបានប្រាប់តាមទូរស័ព្ទថា រឿងលោក ហាស់ សុបិន្ត ចាក់ដីលុបបឹងនោះ លោកមិនបានដឹងទេ ចាំគាត់ចុះទៅស្រាវជ្រាវសិន ហើយបើចង់ដឹងច្បាស់ទៅសួរខាងសុរិយោដីនិងសំណង់ក្រុងទើបគាត់ដឹងច្បាស់ជាង។
ចំណែកលោក ហ៊ួត ប៊ុនលីម ប្រធានការិយាល័យសុរិយោដីក្រុងដូនកែវបានឆ្លើយថា គាត់សុរិយោដីក្រុងមែនតែដីនោះបានខ្វៀលទៅឲ្យខាងធនធានទឹកអស់ហើយ។ ចំណែកលោក ប៉ុន ហួ ប្រធានមន្ទីរធនធានទឹកខេត្តបានឲ្យដឹងផងដែរថា រឿងនេះមិនមែនភារកិច្ចមន្ទីររបស់លោកទេ ព្រោះកន្លែងនោះមិនមែនជាដីបឹង គឺដីគេធ្វើស្រែ បើដីបឹងនោះ គឺដូចបឹងតាកែវ ហើយបើចង់ដឹងច្បាស់ទៅសួរខាងសាលាក្រុងទៅបានដឹងច្បាស់។

លោក កង អាណាន់ អភិបាលក្រុងដូនកែវបានបញ្ជាក់យ៉ាងខ្លីថា រឿងនេះចាំរដ្ឋបាលក្រុងចុះទៅស្រាវជ្រាវ។ ចំណែកលោក ហាស់ សុបិន្ត ដែលជួលគ្រឿងចក្រដឹកដីលុបដីបឹង និងលុបប្រឡាយរំដោះទឹក នៅមិនអាចសុំការបញ្ជាក់បានទេនៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


