ព័ត៌មានជាតិ
១ថ្ងៃ បាន១០លានរៀល ក្រោយយកមាន់មកលក់ខ្លួនឯង
កសិកររស់នៅខេត្តព្រៃវែង បានដឹកសត្វមាន់យកមកលក់នៅផ្សារច្បារអំពៅដោយខ្លួនឯង ព្រោះបានប្រាក់ច្រើនជាងលក់ឲ្យឈ្មួញ ដែលចុះទៅប្រមូលទិញតាមផ្ទះ។

កសិករឈ្មោះ រុន ថានី ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិរមៀសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឲ្យកម្ពុជាថ្មីដឹងថា ដោយសារមិនចង់លក់មាន់ដែលគាត់ខិតខំចិញ្ចឹមអស់រាប់ខែហើយ នៅពេលដែលឈ្មួញចុះទៅទិញតាមផ្ទះមានតម្លៃថោកពេក ពួកគាត់សុខចិត្តងើបពីយប់ដឹកមាន់មកលក់ នៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ ដោយខ្លួនឯងទើបដឹងថា បានលុយក្រាស់ក្រែល។
បងស្រីបន្តថា ឈ្មួញដែលចុះទៅទិញដល់ផ្ទះ គឺបានតម្លៃត្រឹមតែ១៥០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ តែបើដឹកយកមកអង្គុយលក់ដល់ផ្សារបែបនេះ បានថ្លៃរហូតដល់២៥០០០រៀល ក្នុង១គីឡូក្រាម។ ដូច្នេះហើយទើបកសិករភាគច្រើនសុខចិត្តយកសត្វមាន់ ដែលខ្លួនខិតខំចិញ្ចឹមយ៉ាងលំបាកលំបិនមកលក់ដល់ផ្សារទើបដឹងថា បានប្រាក់ច្រើនកាន់ពេញដៃ។

កសិកររស់នៅស្រុកកំពង់ត្របែកបានបញ្ជាក់ថា សព្វថ្ងៃនេះពួកគាត់ធ្វើដំណើរចេញពីស្រុកមកដល់ភ្នំពេញត្រឹម២ម៉ោងសោះបានមកដល់ភ្នំពេញបាត់ ក៏ព្រោះតែផ្លូវក្រាលកៅស៊ូស្រួលជិះគ្រប់កន្លែង។ ហើយក្នុងមួយជើងៗគាត់យកមាន់មកលក់ដល់ផ្សារបែបនេះ បានលុយមិនក្រោម១០លានរៀលទេ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី