បាត់ដំបង ៖ ក្នុងសកម្មភាពកំពុងមើលផលដំណាំនិងដើរប្រមូលផលម្ទេសអាចម៌សត្វលក់អ្នកស្រីគី.ស្រីរ័ត្នរស់នៅភូមិព្រះធាតុឃុំរបស់មង្គលស្រុកមោងឫស្សី ដែលជាសមាជិកបណ្តុំបន្លែ។ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមគ្រួសារលោកស្រី ក្រៅពីរបរធ្វើស្រែបន្តិចបន្តួចលោកស្រីបានចាប់យកមុខរបរដាំបន្លែចម្រុះខ្លះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់គ្រួសារក្រោយពីលោកស្រីបានចូលជាសមាជិកបណ្តុំបន្លែដោយមានការជ្រុំជ្រែងបច្ចេកទេសផ្នែកកសិកម្មពីក្រុមការងារអង្គការរួមដៃគូជាមួយជំនាញកសិកម្មខេត្តផង។

លោកស្រីបន្តថា កាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០ក្រុមការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)ថ្នាក់ខេត្តនិងដៃគូក្រុមការងារអង្គការEPDOក៏បានចុះមូលដ្ឋានលោកស្រីដើម្បីស្វែងយល់ពីស្ថានភាពផលិតកម្មនៃបណ្តុំអាជីវកម្មបន្លែរបស់អ្នកស្រីផងដែរ។ ដើម្បីពិនិត្យមើលការដាំដុះបន្លែរបស់អ្នកស្រីក្រោយពេលទឹកជំនន់មានការលិចលង់ទាំងស្រុងកន្លងទៅនឹងបានទទួលការគាំទ្រពីកម្មវិធីអាស្ប៉ាយផងដែរ ដើម្បីជួយជំរុញផ្នែកបច្ចេកទេសកសិកម្មរបស់លោកស្រីឲ្យកាន់តែប្រសើរឡើង។
មន្ត្រីជំនាញកសិកម្មខេត្តបានឲ្យដឹងដែរថា ក្រោយពីក្រុមការងារបានពិនិត្យឃើញថា កសិករជាសមាជិកបណ្តុំបន្លែឈ្មោះគី ស្រីរ័ត្ន ដែលគាត់កំពុងដាំស្ពៃ.សាលាដ.ខ្ទឹមស្លឹកនិងម្ទេសអាចម៍សត្វនៅភូមិព្រះធាតុឃុំរបស់មង្គលស្រុកមោងឫស្សីខេត្តបាត់ដំបងនេះ ក្រោយពីគាត់បានស្តាឡើងវិញនូវដំណាំខាងលើនេះ បច្ចុប្បន្នគាត់កំពុងតែប្រមូលផលម្ទេសអាចម៍សត្វលក់ជាបន្តបន្ទាប់ផងដែរក្រោយពីមានអង្គការជាដៃគូជួយជំរុញផ្នែកបច្ចេកទេសថ្មីដែលធន់នឹងអាកាសធាតុផងដែរ។
លោកស្រីថា ម្ទេសអាចម៍សត្វដែលគាត់កំពុងប្រមូលផលលក់ជាបណ្តើរៗនាពេលបច្ចុប្បន្ននេះបានតម្លៃ១២០០០រៀលក្នុង១គីឡូក្រាមដោយជំហានដំបូងក្នុង១ថ្ងៃៗ គាត់ប្រមូលផលបាន១៥គីឡូក្រាម។
ដោយឡែកសម្រាប់បន្លែផ្សេងៗទៀតក្រៅពីនាំចូលទីផ្សារក៏មានឈ្មួញកណ្តាលតែងតែមកប្រមូលទិញបន្លែពីក្នុងភូមិជាប្រចាំថ្ងៃផងដែរ ដែលធ្វើឲ្យសមាជិកបណ្តុំបន្លែផ្សេងទៀតក្នុងភូមិអាចរកចំណូលផ្គត់ផ្គង់គ្រួសាររៀងៗខ្លួនបានយ៉ាងប្រសើរ៕
ដោយ ៖ សៅ សារិទ្ធ