ព័ត៌មានជាតិ
ជូនដំណឹងមន្រ្តីនគរបាល មន្រ្តីថ្នាក់ក្រោមជាតិ អ្នកសារព័ត៌មាន ចាក់វ៉ាក់សាំងដូសជំរុញ
ក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងពីការផ្តល់ការចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកាដូសជំរុញ ឬដូសទី ៣ ដល់មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ (មានមន្រ្តីកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ កម្លាំងនគរបាលថ្នាក់ជាតិ) មន្រ្តីរាជការថ្នាក់ក្រោមជាតិនៃខេត្តចំនួន ១៧ (មានខេត្តកណ្តាល ព្រះសីហនុ កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ក្រចេះ មណ្ឌលគិរី ព្រៃវែង រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប និងខេត្តត្បូងឃ្មុំ) រួមទាំងអ្នកសារព័ត៌មានក្នុងរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់។
ចំពោះមន្ត្រីកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់ អាចទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកាដូសជំរុញ ឬ ដូសទី៣ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកពីថ្ងៃ ១៨ ដល់ ២០ សីហា ឆ្នាំ២០២១។
ចំពោះកម្លាំងនគរបាល ដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ ហើយបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ដូសទី១ និងដូសទី២រួចរាល់ អាចទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកាដូសជំរុញ ឬ ដូសទី៣ នៅមន្ទីរពេទ្យ ១៦ឧសភា តាមកាលបរិច្ឆេទ និងការរៀបចំចាត់ចែងរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។
ការចាក់វ៉ាក់សាំងអាស្គាហ្សែនីកាដូសជំរុញ ឬដូសទី៣ ដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ នៃខេត្តចំនួន១៧ ពេលវេលាកំណត់ នៅតាមទីតាំង ដែលនឹងត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលខេត្តនីមួយៗ។
ចំពោះអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់ អាចទៅចាក់វ៉ាក់សាំងអាស្តាហ្សែនីកាដូសជំរុញ ឬ ដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិពីថ្ងៃ០៨ ដល់ ១៥ កញ្ញាឆ្នាំ២០២១។
លក្ខខណ្ឌក្នុងការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ដូចខាងក្រោម៖
-អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូរ៉ាក់ រួចរាល់ទាំង២ដូស ត្រូវមានគម្លាតពី៦ ទៅ ៨ខែ បន្ទាប់ពីដូសទី១។
– ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងអាស្កាហ្សែនីកាទាំង២ដូសរួចហើយ ត្រូវរង់ចាំការណែនាំនៅពេលក្រោយទៀត។
ឯកសារត្រូវភ្ជាប់ជាមួយនៅពេលទៅចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣៖
– ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩
– ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬ ប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១



-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


