Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត នឹង​ផាកពិន័យ​ ជនណាដែល​មិន​ពាក់​ម៉ាស និង ​ជួបជុំ​គ្នាច្រើន នៅ​ផ្សារលើ​ធំថ្មី​

បានផុស

នៅ

អាជ្ញាធរខេត្ត​សៀមរាប នឹង​ប្រើ​ធម៌​ក្តៅ​ផាកពិន័យ នៅ​ផ្សារលើ​ធំថ្មី ចំពោះ​អាជីវករ​និង​ប្រជា​ពលរដ្ឋរូបណា ដែល​មិន​គោរព​គោលការណ៍ ដែល​មិន​ពាក់​ម៉ាស និង នៅ​ជួបជុំ​គ្នាច្រើន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ក្នុងឱកាស​ដឹកនាំ​មន្ត្រី​ជំនាញ និង​អ្នកពាក់ព័ន្ធ​ចុះ​ពិនិត្យ និង​សិក្សា​នៅ​ផ្សារលើ​ធំថ្មី ក្នុង​ក្រុង​សៀមរាប កាល​ពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២១​ថ្មីៗ​នេះ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងធ្វើ​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ជាង​មុន​ទៅលើ​អាជីវក​រណា​ដែល​មិន​ពាក់​ម៉ាស់ និង ពាក់​ម៉ាស់​មិន​ត្រឹមត្រូវ ព្រមទាំង​ប្រជាពលរដ្ឋ​ណា​ដែល​ធ្វើការ​ជួបជុំ​គ្នាច្រើន ខុសពី​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួងសុខាភិបាល ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ហើយ​កា​រ​ផាកពិន័យ​នេះ គឺ​ធ្ងន់ធ្ងរ​ជាង​លើក​មុន ព្រោះ​ក្នុង​គោលបំណង​មិន​ឲ្យ​មេរោគ​កូ​វីដ​-១៩ ឆ្លង​រាលដាល​ទាំង​អ្នកលក់​និង ទាំង​អ្នកទិញ​។

​លោក​អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍​ទៀតថា ការផាកពិន័យ​លើ​អាជីវករ​ផ្សារលើ​ធំថ្មី កាលពីពេល​កន្លងមក​នេះ នៅ​មិនទាន់​ពិន័យ​ជា​ប្រាក់​មាន​ចំនួន​ច្រើន​នោះទេ ដោយសារ​យើង​មានការ​យោគយល់​ដល់​ប្រជាពលរដ្ឋ តែ​ឥឡូវនេះ​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី ប្រភេទ​ដែល​តា បាន​កំពុង​រាលដាល​ខ្លាំង​ក្នុង​សហគមន៍​ខេត្ដ​សៀមរាប​ហើយ ដូច្នេះ អាជ្ញាធរខេត្ត នឹង​អនុវត្ត​ច្បាប់​ផាកពិន័យ​តែម្ដង ទៅលើ​អ្នក​មិន​ពាក់​ម៉ាស និង​ការ​ជុំគ្នា​ច្រើន​នៅ​កន្លែង​សាធារណៈ ពិសេស ក្នុងពេល​បើក​ផ្សារលើ​ធំថ្មី​ឡើងវិញ អាជីវករ​ត្រូវ​អនុវត្ដ​កាតព្វកិច្ច​ពាក់​ម៉ាស និង​ត្រូវ​អនុវត្ដ​វិធានការ​របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ គឺ​៣​កុំ និង​៣​ការពារ ប៉ុន្តែ​បើសិន​បើក​ផ្សារ​ឡើងវិញ​ហើយ តែ​នៅមាន​ការឆ្លង​ម្ដងទៀត អាជ្ញាធរ​នឹង​បិទ​ផ្សារ​នោះ​ឡើងវិញ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១ កន្លងទៅនេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ដ​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ ចុះ​ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នក​ដែល​មិនបាន​អនុវត្ត​នៃ​ការពាក់​ម៉ាស​នៅ​ផ្សារលើ​ធំថ្មី​ម្ដង​រួចមកហើយ ហើយក៏​ជា​លើក​ទី​១​ផងដែរ​ សម្រាប់​ខេត្តសៀមរាប ដែល​នៅ​ពេល​នោះ មាន​អាជីវករ​ផ្សារលើ​ធំថ្មី ចំនួន​ជាង​៣០​នាក់ ត្រូវ​ទទួល​ការ​ផាកពិន័យ ដែល​ក្នុង​មួយ​នាក់ ចំនួន​២​សែន​រៀល ប៉ុន្តែ​អ្នក​ដែលមាន​ថវិកា​ត្រូវ​បង់​នៅ​កន្លែង​ផ្ទាល់ រីឯ​អ្នក​មិនទាន់មាន​ថវិកា ត្រូវ​យក​ទៅ​បង់​នៅ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តសៀមរាប។

ក្នុងឱកាស​នោះ​លោក ពិន ប្រាកដ មានប្រសាសន៍ថា មុននឹង​ចុះ​ធ្វើការ​ផាកពិន័យ​នេះ អាជ្ញាធរ​បាន​ចុះ​ណែនាំ​ជាច្រើន​ដង​មកហើយ ប៉ុន្ដែ​អាជីវករ​មួយចំនួន​តូច​មិន​អនុវត្ដ​តាម ទើប​អាជ្ញាធរ អនុវត្ដ​ទៅតាម​ផ្លូវច្បាប់ ខណៈដែល​ការមិន​ពាក់​ម៉ាស់​នេះ ​សង្កេតឃើញថា មាន​អាជីវករ​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ ដែល​ពួកគាត់​មិន​អនុវត្ត​តាមច្បាប់​៕

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ២០ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៣៥ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម