ព័ត៌មានជាតិ
ថៃចាប់ពលករខ្មែរ ២៣ នាក់ កំពុងចាកចេញពីផ្សាររុងក្លឿ បម្រុងចូលមកកម្ពុជា
ពលករខ្មែរចំនួន ២៣ នាក់ ត្រូវបានកម្លាំងឈុតខ្មៅថៃ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណ:ពួកគេកំពុងធ្វើដំណើរឆ្លងផ្លូវ ឆ្ពោះទៅរកខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា។

ការឃាត់ខ្លួននេះគឺរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ ១២០៥ ដែលកំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែនត្រង់ចំណុច បានដុងងូ ក្នុងភូមិប៉ារ៉ៃម៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ខណ:ដែលពលករខ្មែរទាំង២៣នាក់ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែន។

នៅពេលកម្លាំងត្រួតពិនិត្យដោយបានសាកសួរដោយពួកគេបានសារភាពថា ពួកគេបានមកធ្វើការនៅក្នុងផ្សាររុងក្លឿយូរហើយ លុះពេលកូវីដផ្ទុះខ្លាំងក៏អស់ការងារធ្វើដោយសារតែផ្សារត្រូវបានអាជ្ញាធរថៃបិទជាបណ្តោះអាសន្ន ទើបសម្រេចថានឹងវិលត្រឡប់ទៅប្រទេសខ្លួនវិញ ដោយធ្វើដំណើរតាមច្រករបៀងដើម្បីឆាប់បានដល់ផ្ទះព្រោះមិនចង់អោយអាជ្ញាធរកម្ពុជាឃុំខ្លួន១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក។

បច្ចុប្បន្នពលករខ្មែរទាំង ២៣ នាក់ ត្រូវបានសមត្ថកិច្ចថៃ ពិនិត្យសុខភាពព្រមទាំងបានបញ្ជូនអោយទៅសមត្ថកិច្ចកម្ពុជាតាមច្រកអូរបីជាន់ ក្នុងស្រុកគោកខ្យូង ដើម្បីធ្វើចត្តាឡីស័កនៅលើទឹកដីកម្ពុជា៕ អត្ថបទ : សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


