ព័ត៌មានជាតិ
មន្ទីរទេសចរណ៍បាត់ដំបង ស្នើដល់រដ្ឋបាលខេត្ត ដើម្បីបិទទីតាំងលក់គ្រឿងស្រវឹងមួយចំនួនតាមមាត់ស្ទឹងសង្កែ
ខេត្តបាត់ដំបង: អាហារដ្ឋានមួយចំនួនតូច កំពុងត្រូវបានអង្គភាពជំនាញ សុំគោលការទៅរដ្ឋបាលខេត្តដើម្បីអោយផ្អាកអាជីវកម្ម ដោយសារតែទីតាំងទាំងនេះមិនព្រមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង។

នាយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨ និង០០ នាទី ដល់ ម៉ោង ១០ និង០០ នាទី ក្រុមការងារអធិការកិច្ច នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានចុះត្រួតពិនិត្យស្តីពីការអនុវត្តសេចក្តីសម្រេចលេខ ៣១៨/២១ សសរ របស់រដ្ឋបាលខេត្តបាត់ដំបង តាម ភោជនីយដ្ឋាន អាហារដ្ឋាន និងតូបលក់ចំណីអាហារនៅទូទាំងក្រុងបាត់ដំបង។
ជាលទ្ធផល អាជីវកម្មមួយចំនួនធំ បានផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនទៀតបានចូលរួមសហការនិងអនុវត្តតាមវិធានសុវត្ថិភាពបានល្អ និងមួយចំនួនតូចការអនុវត្តនៅមានកម្រិត។ ក្រុមការងារក៏បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះអោយបន្តពង្រឹងការអនុវត្តការរស់នៅបែបគន្លងថ្មី (New Normal) ជាប្រចាំ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពី ៣ការពារ ៣កុំ ហាមឃាត់ដាច់ខាតការលក់គ្រឿងស្រវឹងដល់ភ្ញៀវនិង ក្រើនរំលឹកពីពេលវេលាបំរាមគោចរផងដែរ។


ក្នុងការចុះអង្កេតនោះ គេបានសង្កេតឃើញថាមានអាហារដ្ឋានចំនួន០១ទីតាំង ឈ្មោះ បុកល្ហុងបែបថៃ ស្រាក្រឡុក ស្ថិតលើសួនច្បារមាត់ស្ទឹងសង្កែជាប់នឹងគល់ស្ពានសោហឺត្រើយខាងកើត ក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលមិនមានអាជ្ញាបណ្ណទេសចរណ៍ មិនអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ដោយអនុញ្ញាតអោយភ្ញៀវចូលទៅប្រមូលផ្តុំសេពគ្រឿងស្រវឹងស្ទើរតែគ្រប់តុ និងគ្មានការថែរក្សាអនាម័យសោះឡើយ ។



ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងពង្រឹងការចុះអនុវត្តការងារអោយមានប្រសិទ្ធិភាពខ្ពស់ មន្ទីរទេសចរណ៍បានស្នើសុំទៅរដ្ឋបាលខេត្ត ដើម្បី បិទផ្អាកដំណើរការទីតាំងអាហារដ្ឋានខាងលើជាបណ្តោះអាសន្ន ដោយមិនអាចអោយបន្តអាជីវកម្មតទៅទៀតឡើយ ៕
អត្ថបទ : សោ និយមរ័ត្ន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


