ព័ត៌មានជាតិ
ឃាត់ជនដៃដល់ម្នាក់ក្រោយពីចាក់សម្លាប់ក្មេងប្រុសអាយុ ១២ ឆ្នាំ ប្លន់យកទ្រព្យសម្បត្តិ
ជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំចំណែកបក្ខពួកផ្សេងទៀតគេចខ្លួនបាត់ក្រោយពីចាក់សម្លាប់ក្មេងប្រុសអាយុ១២ឆ្នាំ ម្នាក់ប្លន់យកទ្រព្យសម្បត្តិ។
ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១៣ជាន់ទី២ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះគៀន ដារ៉ា ភេទប្រុសអាយុ១២ឆ្នាំ ជាសិស្សរស់នៅបន្ទប់ជួលលេខ៥ជាមួយម្តាយ ជាន់ទី១ ភូមិ សង្កាត់កេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង។
ចំណែកជនដៃដល់ឈ្មោះគ្រីប ណាន់ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១៣ ជាន់ទី២។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុស្ត្រីជាម្តាយជនរងគ្រោះបានមកស្នាក់នៅកន្លែងកេីតហេតុអស់រយះពេល២ឆ្នាំមកហេីយ ហេីយគាត់ជាស្ត្រីមេម៉ាយ រាល់ថ្ងៃមានកូនចំនួន២នាក់ ស្រីម្នាក់ប្រុសម្នាក់ កូនច្បងអាយុ១៥ឆ្នាំ ចំណែកកូនប្រុសដែលស្លាប់អាយុ១២ឆ្នាំ។
នៅថ្ងៃកេីតហេតុក្មេងប្រុសរងគ្រោះ បាននៅបន្ទប់ជួលតែម្នាក់ឯងដោយម្តាយនិងបងស្រីទៅធ្វេីការអស់។

ប្រភពព័ត៌មានពីម្តាយក្មេងរងគ្រោះបានបន្តថា មុនពេលកេីតហេតុរូបគាត់បានខលទូរស័ព្ទមកកូនបំណងប្រាប់ថាគាត់ថែមម៉ោងតែខលមិនចូល បន្ទាប់ក៏មានអ្នកស្នាក់នៅបន្ទប់ក្បែរខលប្រាប់គាត់ថាឃេីញទ្វារបេីកចំហរតែមិនឃេីញកូន ពេលនោះគាត់ក៏បានចេញមកបន្ទប់ជួលក៏មានការភ្ញាក់ផ្អេីលដោយកុនរបស់គាត់ត្រូវជនដៃដល់ចាក់សម្លាប់រួចយកសពទៅលាក់ទុកនៅជាន់ទី២ បន្ទប់លេខ១៣។
ក្រោយពីដឹងថាកូនរបស់គាត់ស្លាប់ហេីយគាត់បានទៅពិនិត្យក្នុងបន្ទប់ជួលឃេីញថាបាត់បង់ខ្សែកផ្លាទីនមួយខ្សែ កូនជ្រូកសន្សំលុយមួយ ក្នុនោះមានលុយជាង៣០០ដុល្លារ ទូរស័ព្ទម៉ាកOppo មួយគ្រឿងផងដែរ។

ជំវិញករណីខាងលេីនេះផងដែរកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនដៃដល់ម្នាក់ដែលជាអ្នកស្នាក់នៅបន្ទប់លេខ១៣តែម្តង និងកាំបិតចុងស្រួចមួយដេីមចំណែកបក្ខពួកម្នាក់ទៀតឈ្មោះខ្ទេីយ រឺចេក បានគេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះមានស្លាកស្មាខាងក្រោយខ្នងចំនួន២កន្លែងដោយជនដៃដល់ប្រើកាំបិតចុងស្រួចចាក់។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ទៅសាច់ញាតិដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


