Connect with us

ព័ត៌មានជាតិ

ADB ផ្តល់កម្ចី៧០លានដុល្លារ ដើម្បីពង្រឹងតម្លៃផលិតផលកសិកម្ម នៅខេត្តចំនួន៦

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន៧០ លានដុល្លារអាមេរិក ដើម្បីពង្រឹង សមត្ថភាព កសិពាណិជ្ជកម្ម ក្នុងខេត្តចំនួន៦នៅកម្ពុជា ដើម្បីកែច្នៃផលិតផលកសិកម្មសំខាន់ៗដូចជាដំឡូងមី ស្វាយ ចន្ទី ស្វាយ បន្លែ និងមាន់ស្រែ ដែលគម្រោងនេះ មានគោលបំណងផ្តល់អត្ថប្រយោជន៍ ដល់សហករណ៍ កសិកម្មចំនួន២៣០ និងសហគ្រាសកសិកម្មចំនួន៥០ ក្នុងខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និង ត្បូងឃ្មុំ។
 
លោក Takeshi Ueda សេដ្ឋ​វិទូ​ជាន់ខ្ពស់ ផ្នែកធនធានធម្មជាតិ និងកសិកម្មបានថ្លែងថា “កសិកម្មអាច ចូលរួមចំណែកដល់កំណើន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ប្រសិនបើ សហគ្រាស​កសិកម្ម​ធុនតូចនិងមធ្យម អាចបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការកែច្នៃផលិតផលកសិកម្ម ដែលមាន តម្លៃខ្ពស់ ហើយដាក់លក់លើទីផ្សារក្នុងនិងក្រៅប្រទេស ។ ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជា​មួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណ ភាពខ្ពស់នឹង​ជួយកសិពាណិជ្ជកម្មរបស់កម្ពុជាបញ្ចេញសក្តានុពលរបស់ខ្លួន បង្កើតការងារ និងលើកកម្ពស់​ជីវភាព​ប្រជា​ពលរដ្ឋនៅទីជនបទ”។
 
ដោយមានពលរដ្ឋកម្ពុជា ប្រមាណ៧៦ ភាគរយ រស់នៅតាមតំបន់ជនបទ កសិកម្មរួមចំណែក​២០,៧ភាគ​រយ ដល់ផលិតផលក្នុងស្រុកសរុប (GDP) និង ៣១,២ភារយ ដល់ការងារសរុបក្នុងឆ្នាំ២០១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧស្សាហកម្មនេះ បានកើនឡើងជាមធ្យម១,៧ ភាគរយ ជារៀង រាល់ឆ្នាំ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ។ ផលិតផលកសិកម្មកែច្នៃ បច្ចុប្បន្នមានចំនួនត្រឹមតែ៤.០ភាគរយ នៃ GDP ដោយសារតែកង្វះ​ផលិតផល​ចម្រុះ ដែលផ្តល់តម្លៃបន្ថែម។ ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ ផ្គត់ផ្គង់កសិកម្ម ព្រមទាំងកាត់បន្ថយប្រាក់ ចំណូល និងឱកាសទីផ្សារសម្រាប់កសិករ និងកសិពាណិជ្ជកម្ម។

គម្រោងនេះ នឹងជួយសម្រួលដល់ការទទួលបានឥណទាន សម្រាប់កសិកម្ម និងកសិពាណិជ្ជកម្ម ដែល​កំពុងទទួលបានតែប្រមាណ១០ភារយ នៃហិរញ្ញប្ប ទានផ្លូវការសរុប។

គម្រោងនេះ នឹងអនុវត្តប្រភេទហិរញ្ញវត្ថុ ដែលគាំទ្រគ្នាទៅវិញទៅមក រួមមានដូចជា ការផ្តល់ឥណទាន និងការធានាឥណទាន ជាដើម។

គម្រោងនេះ នឹងគាំទ្រគំនិតផ្តួចផ្តើម ដើម្បីពង្រឹងសុវត្ថិភាព និងគុណភាពស្បៀង អាហារ ក្នុងខ្សែសង្វាក់​តម្លៃ​សម្រាប់ ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និង សាច់មាន់ស្រែ។ វានឹងជួយឱ្យសហករណ៍ កសិកម្ម អនុវត្តសកម្មភាពកសិកម្មបានល្អ និងធ្វើឱ្យប្រសើរ នូវមន្ទីរពិសោធន៍សុវត្ថិភាពចំណីអាហារ ដើម្បី ទទួល​បានការទទួលស្គាល់ជាអន្តរជាតិ។

គម្រោងនេះក៏នឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍគ្រាប់ពូជ និងពូជបក្សីចញ្ចឹម ដោយជួយ​សហករណ៍​កសិកម្មទទួលបានគ្រាប់ពូជ ផ្តល់ទិន្នផលខ្ពស់ ធន់នឹងគ្រោះ រាំងស្ងួត ធន់នឹងជំងឺ ក៏ដូច ជាការ​គាំទ្រសម្ភារៈដាំដុះផ្សេងទៀត។

លើសពីនេះទៀត គម្រោងនេះ នឹងជួយ កែលម្អផ្លូវជនបទប្រវែង១១០ គីឡូ​ម៉ែត្រ និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅនៃគម្រោង។ គម្រោងនេះ នឹងសាកល្បងនូវ​យន្តការហិរញ្ញប្បទានបៃតង ដែលគាំទ្រដោយប្រាក់កម្ចីចំនួន៥ លានដុល្លារ ពី​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន (ASEAN Infrastructure Fund)៕

អត្ថបទ ៖ កោះកែវ
 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម