ក្រុមហ៊ុនមីជាតិ ឧបត្ថម្ភសម្ភារបរិក្ខារ ដល់មណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមហ៊ុនមីជាតិ ឧបត្ថម្ភសម្ភារបរិក្ខារ ដល់មណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម

បានផុស

នៅ

ក្រុមហ៊ុនមីជាតិ បានឧបត្ថម្ភទាំងស្រុង ដល់ការបំពាក់សម្ភារបរិក្ខារប្រើប្រាស់ជាច្រើនមុខ ក្នុង​មណ្ឌលយកសំណាកកូវីដ១៩ នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការពិនិត្យ​សំណាក ឱ្យបាន​ឆាប់រហ័ស ដើម្បី​កាត់ផ្តាច់​រលក​ចម្លងជំងឺ​ជាស​កល កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ប្រគល់​-​ទទួល​សម្ភារ មណ្ឌល​យក​សំណាក​កូ​វីដ​-១៩ នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម នេះ​បាន​ប្រព្រឹត្តទៅ​នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី​លោកជំទាវ អ្នកឧកញ៉ា ជឹ​ង សុគន្ធា​វី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) និង​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។ ដោយ​ឃើញ​ពី​តម្រូវ​ការចាំបាច់ គួបផ្សំ​ជាមួយ​ការដាក់​ឲ្យ​ដំណើរការ មន្ទីរពិសោធន៍​តេស្ត​ម៉ាស៊ីន PCR នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្រុមហ៊ុន​មី​ជាតិ ក្នុងនាម​វិស័យ​ឯកជន បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​គាំទ្រ​ដល់​ការបំពាក់​បរិក្ខារ​បម្រើ​ឲ្យ​ប្រតិបត្តិការ នៃ​មណ្ឌល​យក​សំណាក​កូ​វី​១៩ ដែល​ស្របតាម​ស្តង់ដា​ប្រតិបត្តិ នៃ​ក្រសួងសុខាភិបាល។

​លោកជំទាវ អ្នក​ឧក​ញ្ញ៉ា ជឹ​ង សុគន្ធា​វី អគ្គនាយិកា ក្រុមហ៊ុន​មី​ជាតិ បាន​មានប្រសាសន៍ថា “​ការបំពាក់​សម្ភារ​បរិ​ក្ខា​រ ក្នុង​មណ្ឌល​យក​សំណាក​កូ​វីដ​-១៩ នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នេះ​ ត្រូវធ្វើឡើង​ដើម្បី​គាំទ្រ​ដល់​ការផ្តល់សេវា​ពិនិត្យ​យក​សំណាក​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ឆាប់រហ័ស​ប្រកបដោយ​សុវត្ថិភាព និង​មាន​ផាសុកភាព​” ។ លោកជំទាវ បាន​បន្តថា​ការឧបត្ថម្ភ​គាំទ្រ​នេះ​ត្រូវបាន​រៀបចំឡើង ក្រោម​គម្រោង “​ខ្មែរ​ដើម្បី​ខ្មែរ​” ដែលជា​កម្មវិធី​បង្កើត​ឡើង ដើម្បី​គាំទ្រ​ដល់​សកម្មភាព​នានា​ក្នុងការ​ឆ្លើយតប​បន្ទាន់ នឹង​ការរីក​រាលដាល នៃ​វីរុស​កូ​វីដ១៩។

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​មានប្រសាសន៍ថា “​ការឧបត្ថម្ភ​សម្ភារ​បរិក្ខារ ក្នុង​មណ្ឌល​យក​សំណាក​កូ​វីដ​១៩ នៃ​មជ្ឍមណ្ឌល​ជាតិ​ផ្តល់​ឈាម នា​ថ្ងៃនេះ​ គឺជា​កាយវិការ​ដ៏​ថ្លៃថ្លា របស់​ក្រុមហ៊ុន​មី​ជាតិ ក្នុងការ​ឆ្លើយតប​បន្ទាន់ នឹង​តម្រូវ​ការខ្វះខាត និង​ចាំបាច់​របស់​មជ្ឈមណ្ឌល ដែល​នេះ​ស្តែង​ចេញពី​ការយកចិត្តទុកដាក់ ក្នុង​ចូលរួម​ក្នុង​ការងារ​សង្គម ជាពិសេស​គាំទ្រ​ដល់​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​។

​សម្ភារ​បរិក្ខារ ដែល​ត្រូវបាន​បំពាក់​ជូន​មណ្ឌល​យក​សំណាក​កូ​វីដ​១៩ នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម រួមមាន​គ្រឿងសង្ហារិម បន្ទប់ទឹក​ចល័ត របាំង​ការពារ ស្លាក​សញ្ញា បដា​ផ្សេងៗ និង​ឯកសណ្ឋាន ដែល​ស្របតាម​ស្តង់ដា​ប្រតិបត្តិ​នៃ​ក្រសួងសុខាភិបាល ដោយ​ប្រើប្រាស់​ថវិកា នៃ​គម្រោង “​ខ្មែរ​ដើម្បី​ខ្មែរ​” របស់​មី​ជាតិ​។ រាល់​សកម្មភាព​សប្បុរស និង​ការចូលរួម​សកម្មភាព​សង្គម របស់​មី​ជាតិ អាច​កើតឡើង​ក៏​ដោយសារ​ការគាំទ្រ​ពី​សំណាក់​អតិថិជន និង​អ្នកប្រើប្រាស់​ផលិតផល​មី​ជាតិ ដែលជា​មី​កញ្ចប់​ឆ្អិន​ស្រាប់ មុនដំបូង​គេ​ដែល​ផលិត​ដោយ​ជនជាតិខ្មែរ និង​មាន​រសជាតិ​ខ្មែរ​។

​គូរ​បញ្ជាក់​ផង​ដែល​ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មី​ជាតិ បានរៀបចំ​នូវ​យុទ្ធនាការ​ជាច្រើន​រួមមាន​ការចែក​ស្បៀងអាហារ ម៉ាស​អាកុល ជូន​កងកម្លាំង​បិទ​ខ្ទប់ សិស្ស​និស្សិត​ក្រីក្រ អ្នករត់​រ៉ឺម៉ក ក្នុង​រាជធានី​ភ្នំពេញ និង វីរជន​អាវ​ស នៅតាម​មន្ទីរ​សុខាភិបាល នា​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ។ មី​ជាតិ បាន​តាំងចិត្ត​ក្នុង​ការបន្ត​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​យ៉ាង​ពេញទំហឹង​នូវ​សកម្មភាព​នានា ក្នុង​បុព្វហេតុ​ជួយ​ដល់​សង្គម​កម្ពុជា​។ មី​ជាតិ ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services