ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងកំពុងចាប់ផ្តើមលិចលង់ផ្ទះសម្បែង និងផលដំណាំពលរដ្ឋនៅស្រុកភ្នំព្រឹក
អាជ្ញាធរស្រុកភ្នំព្រឹកឱ្យដឹងថា ទឹកភ្លៀងបានធ្លាក់ខ្លាំងតាំងពីយប់ថ្ងៃទី៣១ខែសីហា ឆ្លងចូល ថ្ងៃទី០១ខែកញ្ញា បណ្តាលឱ្យលិចលង់ផលដំណាំនិងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន តែមិនទាន់បង្កឱ្យប៉ះពាល់អាយុជីវិតមនុស្សសត្វនោះទេ។

លោក នូវ រិទ្ធី អភិបាលរងស្រុកភ្នំព្រឹកបានប្រាប់ឱ្យដឹងថា ទឹកភ្លៀងធ្លាក់គំហុកនេះបណ្តាលឱ្យប៉ះពាល់ដំណាំ ផ្ទះសំបែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងឃុំចំនួនបី គឺឃុំភ្នំព្រឹក ឃុំបារាំងធ្លាក់ និងឃុំបួរ នៃស្រុកភ្នំព្រឹក។
ទោះបីយ៉ាងណា នៅមិនទាន់ដឹងពីទំហ៊ំនៃការប៉ះពាល់នៅឡើយ ដោយអាជ្ញាធរកំពុងតែប្រមូលព័ត៌មាន បូកសរុបនៅឡើយ។

លោក អភិបាលរងស្រុកបានបញ្ជាក់ថា ពេលនេះលោកសុងសុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹកបាន ដឹកនាំមន្រ្តីពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានចុះពិនិត្យទីកន្លែងដែលជន់លិច និង ត្រៀមរៀបចំជម្លៀសពលរដ្ឋទៅ ទីទួលសុវត្ថិភាព ខណៈដែលគិតត្រឹមម៉ោងជាង ៣ រសៀលថ្ងៃទី០១ខែសីហា ទឹកភ្លៀងកំពុងបន្តធ្លាក់បន្ថែមទៀត។
ក្រសួងធនធានទឹកនិងឧត្តុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពី ថ្ងៃទី០១ដល់ថ្ងៃទី៧ខែកញ្ញា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនៅឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ជាមួយប្រព័ន្ធសម្ពាធទាប នឹងថ្ងៃទី២ទី៤និងថ្ងៃទី៧ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្សល់សមុទ្រBreeze។

ស្ថានភាពបែបនេះធ្វើអោយបណ្តាខេត្តតំបន់ទំនាបកណ្តាល ,ជាប់ជួរភ្នំដងរ៉ែក និង ខ្ពង់រាបឥសាន និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំទៅដោយ ផ្គររន្ទះ និងខ្សល់កន្រ្តាក់។
អំឡុងពេលនេះក៏មានជំនន់ទឹកភ្លៀងនៅតំបន់ទំនាបកណ្តាល និង ក្នុងផ្ទៃសមុទ្រ ពិសេសក្បែរបណ្តា កោះរលកសមុទ្រអាចកើតឡើងក្នុងកម្រិតមធ្យមផងដែរ៕
អត្ថបទៈ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


