ព័ត៌មានជាតិ
អប់រំផ្សព្វផ្សាយ អំពីវិធានការ ការពារជំងឺកូវីដ នៅតាមភោជនីយដ្ឋាន និងអាជីវកម្មទទួលភ្ញៀវ នៅក្រុងកោះរ៉ុង
មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ និងក្រុមការងារអនុគណៈកម្មការទី៦ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រូមនិងអាជ្ញា ធរក្រុងកោះរ៉ុង មន្ត្រីសមត្ថកិច្ច និងសហគមន៍ទេសចរណ៍ក្រុងកោះរ៉ុង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០ ២១ បានចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពី វិធានសុវត្ថិភាព ការពារជំងឺកូវីដ-១៩ តាមភោជនីយដ្ឋានអាហារដ្ឋាន បើកដំណើរ ការអាជីវកម្ម ទទួលភ្ញៀវឡើងវិញ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយអនុវត្តតាមការ វិធា នសុវត្ថិភាព របស់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត សហការពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការណែនាំទៅដល់គោលដៅ សកម្មភាពម្ចាស់អាជីវកម្ម។
ម្ចាស់អាជីវកម្ម ដែលអនុញ្ញាតឲ្យភ្ញៀវចូលទទួល ទានអាហារនៅក្នុងទីតាំងរបស់ខ្លួន ត្រូវបំពេញតាមគោល ការណ៍ណែនាំ របស់ក្រុមការងារអនុគណៈកម្មការទី៦ តម្រូវឲ្យម្ចាស់អ្នកគ្រប់គ្រង និងបុគ្គលិក ត្រូវមានកាតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លើកបានរួចរាល់ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ត្រូវយកសំណាកចំនួន ២លើក ក្នុងមួយខែ ដែលជាបន្ទុករបស់ម្ចាស់អាជីវកម្ម។
ម្ចាស់អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទាំងអស់ ត្រូវគោរពឲ្យបានត្រឹមត្រូវ ដោយអនុវត្តតាមវិធានការ- ៣កុំ ៣ការពារ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី វិធានការសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងវិធានការរបស់ក្រសួងសុខាភិបាល ស្តីពី ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
ការបើកដំណើរការ អាជីវកម្មឡើងវិញ គឺជាការបំពេញតម្រូវ ការរបស់ភ្ញៀវទេសចរ ជាពិសេសការធានា បាននូវ និរន្តរភាព នៃសកម្មភាពសេដ្ឋកិច្ចសង្គម បង្កើនប្រាក់ចំណូល និងមុខរបរអាជីវកម្មផ្សេងៗ របស់ប្រជាពល រដ្ឋ នៅក្នុងក្រុងកោះរ៉ុង ដែលប្រជាពលរដ្ឋ ពឹងផ្អែកទៅលើវិស័យទេសចរណ៍ ក្នុងការបង្កើនជីវភាពគ្រួសារ។
លោកប្រធានមន្ទីរទេសចរណ៍ ក៏បានបញ្ជាក់បន្ថែមថា នៅបំណាច់ចុងឆ្នាំនេះ ខេត្តព្រះសីហនុ នឹងទទួលធ្វើ ជា ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ វេទិកាទេសចរណ៍អាស៊ាន។ ដូច្នេះហើយសូមឲ្យអាជ្ញាធរ ជូនដំណឹងផ្សព្វផ្សា យ បន្តដល់ម្ចាស់អាជីវកម្ម នៅក្នុងក្រុងកោះរ៉ុង បានដឹងដើម្បីត្រៀមខ្លួន ទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្ត ដូចនេះទាមទារឲ្យម្ចាស់អាជីវកម្មទាំងអស់ ពង្រឹងគុណភាពសេវាកម្ម សណ្ដាប់ធ្នាប់ បរិ ស្ថាន អនាម័យ សុខ សុវត្ថិភាព និងអាជីវកម្ម នៅលើក្រុងកោះរ៉ុងនេះ៕
អត្ថបទ៖ កោះពស់




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


