ព័ត៌មានជាតិ
វត្តរតនៈសោភ័ណ ហៅវត្តកោងកាង ត្រូវចោរចូលលួចលុយ ជាង១ម៉ឺនដុល្លារ
បច្ច័យកសាង និងបច្ច័យបុណ្យទានផ្សេងៗ ដែលពុទ្ធបរិស័ទប្រគេន ជាង១ម៉ឺនដុល្លារអាមេរិក ត្រូវចោរគាស់ទម្លុះបន្ទប់ ចូលលួចយកដោយសុវត្ថិភាព ខណៈដែលព្រះចៅអធិការវត្ត រងគ្រោះ រវល់មើលគេធ្វើទូក ដាក់បាយបិណ្ឌនៅខាងក្រោយព្រះវិហារ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅចន្លោះម៉ោង១១ ទៅម៉ោង១២ ថ្ងៃត្រង់កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងវត្តរតនៈសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះរហូតដល់ម៉ោង២រសៀល ថ្ងៃខែដដែល ទើបសមត្ថកិច្ចននគរបាលខេត្តប៉ៃលិន ទទួលពាក្យបណ្តឹងពីព្រះសង្ឃរងគ្រោះ។
បើតាមព្រះសង្ឃព្រះនាម ក្តៀង សារ៉ាត់ ព្រះជន្ម៤៣ព្រះវស្សា ជាព្រះចៅអធិការវត្តរតនៈសោភ័ណ ហៅវត្តកោងកាង មានថេរៈដីកាថា៖ ក្រោយពីឆាន់អាហារពេលព្រឹកហើយ ព្រះអង្គ ប្រទះឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ មកអង្គុយក្បែរខ្លោងទ្វារ មុខព្រះវិហារ ប៉ុន្តែព្រះអង្គមិនបានចាប់អារម្មណ៍នោះទេ បន្ទាប់មកព្រះអង្គ ក៏បាននិមន្តចុះឡើងៗ រួចដើរសំដៅទៅខាងក្រោយព្រះវិហារ ដើម្បីមើលគេធ្វើទូកដាក់បាយបិណ្ឌ នៅវេលាម៉ោងប្រហែល៩និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល។ ព្រះអង្គមានថេរៈដីកា បន្តថា៖ រហូតដល់ម៉ោង១២ និង៣០ ថ្ងៃត្រង់ ព្រះអង្គ ក៏បាននិមន្តចេញពីសាលាឆាន់ទៅកុដិវិញ រួចក៏បើកទ្វារបន្ទប់បម្រុងចូល ស្រាប់តែឃើញ បង្អួចចំហ និងមានបំណែកឈើ ដែលចោរគាស់បាក់បែកភ្លាមៗនោះ ព្រះអង្គក៏បានស្ទុះទៅមើល ថង់យាម ដែលដាក់នៅក្នុងបន្ទប់ស្រាប់បាត់លុយអស់ពីថង់យាមតែម្តង។


ព្រះអង្គមានថេរៈដីកា បន្តទៀតថា៖ បន្ទាបពីឃើញហេតុការណ៍អញ្ចឹង ព្រះអង្គក៏បាននិមន្តមកដាក់ពាក្យបណ្តឹងនៅស្នងការនគរបាលខេត្តប៉ៃលិន ផ្នែកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យ មកផ្តន្ទាទោសតាមនីតិវិធីផងដែរ។ ព្រះអង្គមានថេរៈដីកា បញ្ជាក់ថា៖បច្ច័យ ដែលចោរលួចយកទៅរួមមាន ប្រាក់ដុល្លារចំនួន៧៨០០ដុល្លារ(ប្រាំពីពាន់ប្រាំបីរយដុល្លារអាមេរិក) និងលុយខ្មែរចំនួន២១,០០០,០០០រៀល(ម្ភៃមួយលានរៀល) ហើយបច្ច័យទាំងនេះ ជាបច្ច័យកសាងបច្ច័យរួម ដែលព្រះសង្ឃបិណ្ឌបាន បច្ច័យបុណ្យទានពេលថ្ងៃសីល ពិសេសបច្ច័យសម្រាប់ទ្រទ្រង់អំឡុងពេលកូវីដផងដែរ។

បើតាមលោក ហ៊ីង យ៉ាន់ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យ យកមកផ្តន្ទាទោសតាមនីតិវិធីផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
សន្តិសុខសង្គម១៧ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក



