ព័ត៌មានជាតិ
វត្ត«តិក្ខប្បញ្ញោ» រៀបចំចង្ហាន់មានអនាម័យ ធានាសុវត្ថិភាពចំណីអាហារដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ
នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ វត្ត«តិក្ខប្បញ្ញោ» ដែលស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានអនុវត្តវិធានការដ៏មានអនាម័យក្នុងការរៀបចំចង្ហាន់សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដោយគ្មានសត្វរុយ ឬអ្វីប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារនោះទេ។ គណៈកម្មការវត្ត បានរៀបចំថង់ប្លាស្ទិកគ្រប ពិសេសលើចង្ហាន់ និងម្ហូបចំណីអាហារទាំងអស់ ដើម្បីធានាឲ្យមានភាពស្អាត គ្មានការប៉ះពាល់ពីមេរោគ ជាពិសេសរុយរោម។



ព្រះមង្គលចរិយាឧត្តម សាង សម្បត្តិ ព្រះសូត្រស្តាំ វត្តតិក្ខប្បញ្ញោ មានសង្ឃដីកាថា ការយកចិត្តទុកដាក់របស់គណៈកម្មាធិការវត្ត គឺជាកត្តាសំខាន់ក្នុងការកសាងទំនុកចិត្ត និងធានាសុខភាពសាធារណៈ។ ព្រមជាមួយនេះ ក៏មានការរៀបចំកន្លែងរាប់បាត្រដោយមានរបៀបរៀបរយ , កន្លែងពូនធំកអង្ករ និងកន្លែងទទួលបច្ច័យមូលនិធិសម្រាប់ជួយកងទ័ពជួរមុខ និងជនភៀសសឹកផងដែរ។



លោក ហុង សុតិទ្យា ប្រជាពលរដ្ឋដែលបានមកវត្តតិក្ខប្បញ្ញោ បានបង្ហាញអារម្មណ៍កោតសរសើរ និងសប្បាយចិត្តចំពោះការរៀបចំរបៀបនេះ។



លោកបានឲ្យដឹងថា ការរក្សាអនាម័យលើចង្ហាន់ ម្ហូបចំណីអាហារ មិនត្រឹមតែធានាសុវត្ថិភាពដល់ព្រះសង្ឃ និងពុទ្ធបរិស័ទប៉ុណ្ណោះទេ ប៉ុន្តែអាចជាគំរូឲ្យវត្តផ្សេងៗ ក្នុងប្រទេស អនុវត្តផងដែរ។
ដោយឡែក កញ្ញា មុនីនាថ ពលរដ្ឋមួយរូបមកវត្តខាងលើ បាននិយាយថា កញ្ញា មានក្តីសុខចិត្តណាស់ដែលបានឃើញវត្តយកចិត្តទុកដាក់បែបនេះ។ វាជាការពិតប្រាកដដែលធ្វើឲ្យពួកគាត់មានទំនុកចិត្ត និងសប្បាយចិត្តក្នុងការចូលរួមធ្វើបុណ្យ។



ជាមួយនឹងការបង្ហាញការយកចិត្តទុកដាក់លើសុវត្ថិភាពអាហារ និងសុខភាពសាធារណៈ វត្ត«តិក្ខប្បញ្ញោ» ក៏បានបង្ហាញពីការចូលរួមក្នុងការកសាងសង្គម ដោយរៀបចំកន្លែងទទួលបច្ច័យ ដើម្បីគាំទ្រកងទ័ព និងជួយដល់ជនរងគ្រោះផងដែរ៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


