ព័ត៌មានអន្ដរជាតិ
ក្រោយផ្ទុះរឿងអាស្រូវផ្លូវភេទ គណនីធនាគារវត្តអារាមជិត៤ម៉ឺនមានប្រាក់ជាង១២ពាន់លានដុល្លារ ត្រូវបង្កក
អាជ្ញាធរថៃបង្កកប្រាក់សរុប៤១០ពាន់លានបាត ( ជាង១២,៦ពាន់លានដុល្លារ) ពីគណនីប្រាក់សន្សំតាមវត្តអារាមនានា ចំនួន៣៩០០០គណនី ចំពេលមានស៊ើបអង្កេតយ៉ាងទូលំទូលាយលើមន្ត្រីសង្ឃជាន់ខ្ពស់ថៃ និងចៅអធិការតាមបណ្តាវត្ត ក្រោយបែកធ្លាយរឿងអាស្រូវផ្លូវភេទដ៏កក្រើកក្នុងប្រវត្តិសាស្រ្តប្រទេសថៃ។

សារព័ត៌មានថៃ The Nation បានរាយការណ៍ថា តួលេខនេះត្រូវបានចេញផ្សាយដោយធនាគារថៃ (BoT) និងការិយាល័យព្រះពុទ្ធសាសនាជាតិ (NOB) ស្របពេលដែលប្រទេសថៃផ្ទុះរឿងអាស្រូវផ្លូវភេទរវាងមន្ត្រីសង្ឃជាន់ខ្ពស់ ដោយរួមទាំងចៅអធិការវត្តល្បីៗជាច្រើន និងស្ត្រីល្បីតាមអនឡាញ ដោយមានវីដេអូអាសអាភាសរាប់ម៉ឺនបានបែកធ្លាយ។
ហិរញ្ញវត្ថុតាមវត្តអារាមបានស្ថិតនៅក្រោមការតាមដានត្រួតពិនិត្យជាសាធារណៈ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ព្រះសង្ឃជាន់ខ្ពស់មួយចំនួនបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីម្នាក់ដែលត្រូវបានគេកំណត់ថាជាកីឡាវាយកូនហ្គោល។
តាមសេចក្តីរាយការណ៍ ប៉ូលិស បានបញ្ជាក់ថា អតីតព្រះសង្ឃដែលបានចាប់ផ្សឹកក្រោយរឿងអាស្រូវបានបង្កឲ្យផ្ទុះការតាមដានយ៉ាងខ្លាំងលើបណ្តាញផ្សព្វផ្សាយ អាចប្រឈមមុខនឹងការស៊ើបអង្កេតពីបទកេងបន្លំថវិកាវត្តអារាមដើម្បីបង់ប្រាក់ដល់ស្ត្រី។
យោងតាមបទប្បញ្ញត្តិរបស់ ការិយាល័យពុទ្ធសាសនា (NOB) ព្រះសង្ឃ ឬចៅអធិការវត្ត ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់មូលនិធិវត្តសម្រាប់គោលបំណងផ្ទាល់ខ្លួន។ ច្បាប់ចែងថា ថវិការបស់វត្តអារាម ត្រូវតែរក្សាទុកក្នុងសម្រាប់វត្តអារាម ហើយការដកប្រាក់ ឬការចំណាយទាំងអស់ត្រូវតែគោរពតាមបទប្បញ្ញត្តិដែលបានបង្កើតឡើង។
ការចំណាយត្រូវបានអនុញ្ញាតសម្រាប់តែគោលបំណងកសាងវត្តប៉ុណ្ណោះ ជាផ្លូវការដូចជាការជួសជុលព្រះវិហារ ការអប់រំព្រះសង្ឃវ័យក្មេង និងសកម្មភាពសាសនា។
ដើម្បីជាប្រយោជន៍ដល់តម្លាភាព អាចារ្យអាចតែងតាំងគណៈកម្មការគ្រប់គ្រងដើម្បីជួយធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។
នៅពេលដែល NOB ទទួលបានពាក្យបណ្តឹង ខ្លួនមានសិទ្ធិអំណាចក្នុងការស៊ើបអង្កេតលើថវិកា គណនី និងការចំណាយរបស់វត្តអារាមដែលមានបញ្ហា៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


