ព័ត៌មានជាតិ
ភ្លៀងមួយមេនៅភ្នំពេញល្ងាចមិញ រលំដើមឈើមួយដើមកាត់ទទឹងផ្លូវ
ខណៈមេឃភ្លៀងលាយឡំជាមួយខ្យល់បោកបក់ផងនោះ បានធ្វើឱ្យដើមដើមត្រសេកមួយដើមរលំកាត់ទទឹងផ្លូវបណ្ដាលឲ្យកកស្ទះចរាចរណ៍ខ្លះៗ ប៉ុន្តែសំណាងល្អមិនមានការគ្រោះថ្នាក់ឬខូចខាតយានយន្តរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរ ឬក៏នៅក្បែរនោះឡើយ។
ដើមឈើធំ១ដើមនោះបានរលំកាលពីព្រលប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចផ្លូវ១៨៤កែងផ្លូវ៦៣ ភូមិ១២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពលរដ្ឋជិតខាងបានឱ្យដឹងថា នៅវេលាកើតហេតុមេឃបានងងឹតភ្លៀងលាយឡំជាមួយខ្យល់បោកបក់ផងនោះ បានធ្វើឲ្យដើមត្រសេកដ៏ធំមួយដើមនៅចំណុចកើតហេតុរលំកាត់ទទឹងផ្លូវតែសំណាងល្អមិនបណ្ដាលឱ្យមានការគ្រោះថ្នាក់ ឬខូចខាតយានយន្តរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរ ឬក៏អ្នកនៅជិតខាងនោះឡើយ។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា បន្ទាប់ពីមានហេតុការណ៍ដើមឈើរលំហើយនោះ គេឃើញកម្លាំងមូលដ្ឋានជាពិសេសលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ចែងកម្លាំងជំនាញចុះទៅអារកាត់ដើមឈើនោះចេញដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅតាមផ្លូវលោកផងដែរ។

ជាមួយនឹងការរលំដើមឈើនៅក្នុងមូលដ្ឋាននេះដែរ ប្រជាពលរដ្ឋក៏បានទទូចស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធគួរតែចុះអារកាត់ដើមឈើធំៗទាំងនោះចេញដើម្បីបញ្ចៀសការគ្រោះថ្នាក់ដោយការរលំសង្កត់លើមនុស្សឬក៏ខូចខាតទ្រព្យសម្បត្តិជាយថាហេតុ។ ព្រោះពេលដែលមានហេតុការណ៍រលំដើមឈើសង្កត់លើមនុស្សរងការគ្រោះថ្នាក់ឬក៏ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះមិនដែលឃើញមានអ្នកណាចេញមុខសងដល់ប្រជាពលរដ្ឋនោះទេ ដូច្នេះហើយពួកគាត់ក៏សូមឱ្យមន្ត្រីជំនាញសាធារណការគួរតែកាត់មានវិធានការដូចជាអារកាត់មែកធំៗចេញដើម្បីបង្កការបាក់ធ្លាក់ឬរលំព្រោះដើមឈើទាំងនោះមានអាយុកាលយូរឆ្នាំមកហើយដែលធ្វើឲ្យឫសពុកផុយអាចរលំនៅពេលណាមួយពេលដែលមេឃភ្លៀងលាយខ្យល់បោកបក់ផងនោះ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


