Connect with us

សន្តិសុខសង្គម

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

បានផុស

នៅ

ប៉ោយប៉ែត ៖ នាយប់​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨ មាន​ភ្លៀង​ធ្លាក់​មួយ​មេធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង បណ្ដាល​ឱ្យ​រលំដើមឈើមួយដើម បាក់​សង្កត់​លើរថយន្តមួយគ្រឿងខូចខាតយ៉ាង​ដំណំ​ សំណាង​មិន​បង្ក​ឱ្យ​មាន​មនុស្សរងរបួស។

ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​ចំណុច​កាសុីណូផ្កាយ៥ ស្ថិត​ក្នុង​សង្កាត់​អូរជ្រៅក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

រថយន្ត​ដែល​រង​គ្រោះ​ដោយ​ដើម​ឈើ​ដួល​រលំ​លើ​ជា​រថយន្ត​អាលហ្វាត ពណ៌ស​ពាក់ស្លាកលេខ ភ្នំពេញ2CC-9087ដោយ​ភ្លាមៗ​នេះ​មិន​ទាន់​ដឹង​ថា ម្ចាស់រថយន្តជាអ្នកណា។

បើ​តាម​ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យ​ដឹង​ថា​ នៅ​ពេល​កើតហេតុខាងលើ មាន​ភ្លៀងខ្លាំង​លាយឡំ និង ខ្យល់កន្ទ្រាក់​បាន​ធ្វើ​ឱ្យផ្លូវមួយចំនួនជនលិច។ ក្រោយ​ហេតុការណ៍​កើត​ឡើង​លោក​បណ្ឌិតប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង លោកគាត ហ៊ុល អភិបាល​ក្រុងប៉ោយប៉ែត បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ និង​ដឹក​នាំ​ក្រុម​ការងារ​ក្រុង​ធ្វើ​ការ​ដោះស្រាយ​ភ្លាមៗ​ដោយ​យក​រថយន្ត​សន្ទូច​មក​ស្ទូច​ដើម​ឈើ និង រថយន្ត​ចេញពី​ផ្លូវ​នៃ​កន្លែងកើតហេតុដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរ៕

ដោយ ៖ អពៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៤ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម