Connect with us

សន្តិសុខសង្គម

ភ្លៀងខ្លាំងម្សិលមិញនៅបូកគោ បណ្ដាលឲ្យលិចផ្លូវពីកំពត ទៅវាលរិញ

បានផុស

នៅ

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងបណ្ដាលឱ្យកើតមានជំនន់ទឹកភ្លៀង​ហូរជន់លិចជាតិលេខ៣ ពីកំពតទៅវាលរិញបានបង្កឱ្យមានការស្ទះចរាចរណ៍តាំងពីម៉ោង២រសៀល រហូតដល់ម៉ោងជិត ៣រសៀល នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៣ ពីកំពតទៅវារិញនេះធ្វើឱ្យប្រជាពលរដ្ឋស្ទះចរាចរណ៍ពុំអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកហូរពីភ្នំបូកគោមកខ្លាំងពេក។

នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងបូកគោនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានភ្លៀងធ្លាក់មួយមេយ៉ាងធំបណ្ដាលឱ្យទឹកធ្លាក់ពីលើភ្នំមកយ៉ាងច្រើន ធ្វើឱ្យលិចផ្លូវជាតិលេខ៣ នៅចំណុចចន្លោះគីឡូម៉ែត្រ ១៧២-១៧៣ អស់រយៈពេលប្រហែលជិត១ម៉ោង។

បើតាមកាបញ្ជាក់របស់រដ្ឋបាលក្រុងបូកគោ ការបណ្ដាលឲ្យមានទឹកលិចហូរកាត់ផ្លូវនេះ ដោយសារស្ទះប្រព័ន្ធលូហូរមិនទាន់ទើបបណ្ដាលឱ្យស្ទះចរាចរណ៍រហូតដល់ម៉ោងជាង៣រសៀលនេះទើបជំនន់ទឹកភ្លៀងបានស្រកអស់ជាធម្មតាវិញ មិនបង្កឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋយូរនោះទេ ហើយការធ្វើចរាចរណ៍ក៏មិនត្រូវបានរាំងស្ទះតទៅទៀតនោះដែរ។ ជាមួយគ្នានេះដែរទឹកភ្លៀងដែលធ្លាក់មកពីលើភ្នំបូកគោក៏មិនបង្កឲ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម