ព័ត៌មានជាតិ
ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងស្រុកសំឡូត បង្កឲ្យផ្លែទុរេនរាប់រយផ្លែជ្រុះរាយប៉ាយពេញដី
ផ្លែទុរេនចាស់ខ្ចីរាប់រយផ្លែ បានជ្រុះរាយប៉ាយពេញដី ខណៈមានធ្លាក់ភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បោកបក់ចូលទៅលើចម្ការទុរេនជាច្រើន វាហាក់បីដូចជាចាប់ដើមទុរេនអង្រួនបណ្ដាលឲ្យផ្លែទុរេនខ្ចីចាស់ធ្លាក់រាយប៉ាយពេញដី។

គ្រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលនៅក្នុងតំបន់នោះមានចម្ការទុរេនជាច្រើន ដោយសារតែប្រជាពលរដ្ឋនៅទីនោះប្រកបមុខរបរដាំទុរេនស្ទើរគ្រប់គ្នា។

លោក កែវ វិបុល មេប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុង បានបញ្ជាក់ថា នៅវេលាម៉ោង ១រសៀល ម្សិលមិញនេះ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅលើទឹកដីស្រុកសំឡូត ហើយនៅពេលនោះដែរខ្យល់ក៏បានបោកបក់ចូលទៅលើភូមិសាស្ត្រខាងលើដែលជាចំណុចមានចម្ការទុរេនជាច្រើន និងបានបំផ្លាញផ្លែទុរេនរាប់រយផ្លែ ដែលម្ចាស់ចម្ការម្នាក់ៗស្ទើរទឹកភ្នែកនៅពេលដែលឃើញផ្លែទុរេនរបស់ខ្លួនធ្លាក់ពេញដីបែបនេះ។
លោកមេប៉ុស្តិ៍ក៏បានបន្តថា យោងតាមរបាយការណ៍របស់អាជ្ញាធរ ខ្យល់កន្រ្តាក់នេះមិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឬសត្វឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


