ព័ត៌មានជាតិ
ចម្ការស្ពៃអ្នកព្រែកថ្មី ដែលប្រើប្រាស់ជីធម្មជាតិ កំពុងលូតលាស់ខៀវខ្ចី
ដំណាំស្ពៃរបស់អ្នកភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងលូតលាស់ខៀវស្រងាត់ ដែលធ្វើឲ្យម្ចាស់ចម្ការញញឹមបិទមាត់មិនជិតគ្រប់ៗគ្នា។

ប្រជាកសិករមួយរូបនិយាយថា ដំណាំស្ពៃរបស់គាត់ គឺប្រើប្រាស់តែជីធម្មជាតិ ដោយមិនប្រើប្រាស់ជីគីមីដូចបន្លែនាំចូលពីប្រទេសជិតខាងឡើយ។ ម្យ៉ាងទៀត បន្លែស្ពៃរបស់កសិករ នៅព្រែកថ្មី គឺចាំបាច់កាត់យកទៅលក់នៅទីផ្សារឡើយ ព្រោះឈ្មួញមកម៉ៅដល់ចម្ការតែម្តង។

កសិករបានបន្ថែមថា មូលហេតុដែលកសិករយើងនាំគ្នាប្រើតែជីធម្មជាតិដាក់លើបន្លែគ្រប់មុខនេះ គឺដោយសារតែម្ចាស់ដំណាំបេះយកមកធ្វើម្ហូប ហើយអ្នកភូមិមកទិញយកទៅធ្វើម្ហូបសឹងតែស្ពៃដុះលូតលាស់មិនទាន់ផង ហើយតម្លៃថ្លៃថ្នូរ ក្នុងមួយគីឡូក្រាមថ្លៃ៣៥០០រៀល បើយកទៅលក់ដល់ផ្សារ ក្នុងមួយគីឡូក្រាមមិនតិចជាង៥០០០រៀលឡើយ។


កសិករបាននិយាយថា ជីធម្មជាតិដែលពួកគាត់យកទៅដាក់លើបន្លែសព្វថ្ងៃនេះ គឺដើមកំប្លោក ដើមកន្ត្រៀងខែតលាយជាមួយអាចម៍គោ ហើយក្នុងនោះប្រជាកសិករ សុំឲ្យប្រជាពលរដ្ឋខ្មែរយើងសូមនាំគ្នាបរិភោគបន្លែក្នុងស្រុក ទើបមានសុខភាពល្អ ព្រោះពុំមានដាក់ជីគីមីនាំប៉ះពាល់ដល់សុខភាពនោះ៕
អត្ថបទ៖ នរា
សូមចុចអាន៖ តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នឹងផុសរូបរាងឡើង ក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ