Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យចុះវាយតម្លៃ លើកលែងការបិទខ្ទប់វត្តនាគវ័ន ទាំងស្រុង បិទត្រឹមតែកុដិ២ ប៉ុណ្ណោះ

បានផុស

នៅ

វត្តនាគវ័នដែលមានទីតាំងនៅក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលត្រូវបានអាជ្ញាធរ សហការជាមួយក្រុមគ្រូពេទ្យ ដើម្បីពិនិត្យយកសំណាក ក្រោយពីទទួលព័ត៌មានថា មានតាអាចារ្យនិងនិស្សិតស្នាក់នៅក្នុងវត្តនេះ មានឆ្លងជំងឺកូវីដ-១៩
នោះ មកដល់ពេលនេះ ទីវត្តអារាមទាំងមូលមិនត្រូវបានបិទខ្ទប់ដោយសារជំងឺកូវីដ-១៩នោះទេ ពោលគឺគ្រាន់តែបិទកុដិចំនួនពីរប៉ុណ្ណោះ ដែលនិស្សិតស្នាក់នៅហើយមានវិជ្ជមានជម្ងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាន់ សារ៉េត ចៅសង្កាត់បឹងកក់ទី២ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១នេះថា កាលពីថ្ងៃទី២២ កញ្ញា ម្សិលមិញអាជ្ញាធរនិងក្រុមគ្រូពេទ្យបានចុះយកសំណាក អ្នកពាក់ព័ន្ធមួយចំនួននៅក្នុងវត្តនាគវ័ននេះ ដោយបានរកឃើញ វិជ្ជាមានកូវីដ១៩ និស្សិតចំនួនពីរនាក់ ដែលស្នាក់នៅទីអារាមវត្តនេះ និងមានលោកតាអាចារ្យម្នាក់ បានឆ្លងវីរុស​កូវីដ១៩។

លោកបន្តទៀតថា នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ២៣ កញ្ញានេះ ក្រុមគ្រូពេទ្យបានចុះមកធ្វើការ ពិនិត្យវាយតម្លៃ នៅក្នុងទីតាំងនៃបរិវេណវត្តនាគវ័ន្តនេះ ហើយក្រុមការងារបានសម្រេចថា វត្តអារាមទាំងមូលមិនត្រូវបានបិទខ្ទប់នោះទេ គឺនៅដំណើរការធ្វើបុណ្យទានទៅតាមប្រពៃណីជាធម្មតា គឺគ្រាន់តែធ្វើការបិទខ្ទប់កុដិចំនួនពីរប៉ុណ្ណោះ ដែលនិស្សិត២នាក់មានកូវិដ-១៩ ស្នាក់នៅ។

ដោយឡែកតាអាចារ្យដែរមានការឆ្លងជំងឺកូវីដ-១៩ដែរនោះ យើងបានបញ្ជូនគាត់ទៅព្យាបាលនៅខាងក្រៅវត្តហើយ មិនមានបញ្ហានោះទេ៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម