ព័ត៌មានជាតិ
ក្រុមរថយន្តដឹកផ្លែឈើផ្ទុះការតវ៉ានៅច្រកអន្តរជាតិដូង បន្ទាប់ពីមន្ត្រីគយយកលុយថ្លៃពេក
នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ មានរថយន្តសាំងយ៉ុងជាច្រើនគ្រឿង ដែលជាប្រភេទរថយន្តដឹកផ្លែឈើ បានប្រមូលផ្តុំគ្នានៅមុនស្នាក់ការគយ ដែលមានទីតាំងក្នុងភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ។
យោងតាមខ្លឹមសារនៃការប្រមូលផ្តុំគ្នានោះ គឺក្រុមរថយន្តសាំងយ៉ុងទាំងអស់ ដែលរកស៊ីដឹកផ្លែឈើតាមច្រកអន្តរជាតិដូង បានទាមទាអោយ អង្គភាពគយប្រចាំច្រកនោះធ្វើការបញ្ចុះតម្លៃលើការយកប្រាក់ពីក្បាលរថយន្ត ដោយសារតែពួកគាត់ដឹកមិនសូវបានកម្រៃប៉ុន្មាននោះឡើយ។

ក្រុមរថយន្តទាំងនោះបានសង្កត់ធ្ងន់ថា ក្នុងមួយជើងៗ ពួកគាត់ត្រូវបង់អោយគ្រប់ច្រកល្ហក ទោះតិចក្តី ច្រើនក្តី ដោយឡែកខាងមន្ត្រីគយយករហូតដល់២០ម៉ឺន ដែលធ្វើអោយពួកគាត់មិនអាចរកសល់ បើកាត់ទៅលើការបង់ ការចាក់ប្រេង ការហូបចុក ហើយបើសិនជាផ្ទុះកង់រថយន្តតែមួយគ្រាប់ ត្រូវដាក់ប្លង់ដីទៅធនាគារជាមិនខាន។ ចំណុចសំខាន់គឺពួកគាត់សុំអោយខាងស្នាក់ការគយ យកត្រឹម៥ម៉ឺន សម្រាប់ក្បាលរថយន្តមួយគ្រឿង គឺសមរម្យដែលពួកគាត់អាចទទួលយកបាន។

ជុំវិញបញ្ហានេះដែរ យើងមិនអាចសុំការបំភ្លឺពីស្នាក់ការគយស្រុកកំរៀងបាននោះឡើយ ប៉ុន្តែដោយឡែក លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានបញ្ជាក់យ៉ាងខ្លីថា រឿងការតវ៉ាទាមទារអោយមន្ត្រីគយបញ្ចុះតម្លៃនេះ គឺមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែត្រឹមអាជ្ញាធរស្រុក និយាយទៅគាត់មិនសូវស្តាប់ ហេតុដូច្នេះនៅម៉ោង២រសៀលនេះ លោកអភិបាលខេត្តនឹងចាត់អោយអភិបាលរងខេត្តមួយរូបអញ្ជើញចុះទៅធ្វើការសម្របសម្រួលក្នុងរឿងនេះ ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


