ព័ត៌មានជាតិ
ក្រសួងព័ត៌មានហាមទូរទស្សន៍ទាំងអស់ផ្សាយភាពយន្ដ«Methagu»របស់ប្រទេសស្រីលង្កា
ក្រសួងព័ត៌មានកម្ពុជាបានស្នើដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ហាមចាក់ផ្សាយខ្សែភាពយន្ត «Methagu» នៅក្នុងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទទួលសំណូមពរពីប្រទេសស្រីលង្កាស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជា ជួយទប់ស្កាត់ការចាក់ផ្សាយខ្សែភាពយន្ត Methagur ដែលឆ្លុះបញ្ចាំងអំពីជីវិតរបស់អតីតអង្គការភេរវកម្ម Liberation Tigers of Tamil Eelam (ETTE) ដឹកនាំដោយ Velupillai Prabhakaran និងផលិតដោយអង្គការ Tamil Eelam Film Society ដែលត្រូវបានគេកំណត់ថា ETTE គឺជាអង្គការមួយក្នុងចំណោមអង្គការភេរវកម្មដ៏ឃោរឃៅនៅក្នុងសកលលោក»។
លិខិតបានបញ្ជាក់ថា បច្ចុប្បន្នខ្សែភាពយន្ត Methagu ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមរួមមាន៖ Internet sites និង the BS Value App ៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


