Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងប៉ះពាល់ពលរដ្ឋខេត្តបន្ទាយមានជ័យជិត ២ម៉ឺនគ្រួសារ និងផលដំណាំជាង ២ម៉ឺន៥ពាន់ហិកតា

បានផុស

នៅ

ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យប្រមាណជិត ២ម៉ឺនគ្រួសារ ស្មើនឹងជាង៨៤ម៉ឺននាក់ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពជាង ១ពាន់គ្រួសារ និងប៉ះពាល់ផលដំណាំប្រមាណជាង២ម៉ឺន៥ពាន់ហិកតា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង និងមានទឹកហូរធ្លាក់មកពីប្រទេសថៃបានបណ្តលឱ្យប៉ះពាល់ដល់ក្រុងស្រុកចំនួន ៧ឃុំ ក្នុងនោះរួមមានក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក ស្រុកព្រះនេតព្រះ ស្រុកមង្គលបូរី ស្រុកសេរីសោភ័ណ្ឌ និងស្រុកម៉ាឡៃ។

របាយការណ៍ដដែលបានបន្តថា ក្នុងនោះបានប៉ះពាល់ដល់មនុស្សចំនួន ១៩,៦២៥ គ្រួសារ ស្មើនឹង ៨៤,៦២៣ នាក់ ស្រី ៤២,៩៧០ នាក់ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន ១,១៩៨ គ្រួសារ ស្មើនឹង ៤,២២៥ នាក់ ស្រី ១៩៧២ នាក់ ប៉ះពាល់ដំណាំស្រូវ ២៥,២២៣ ហិកតា ដំឡូងមី ២,២២២ ហិកតា និងដំណាំរួមផ្សំផ្សេងៗចំនួន ៧៩ ហិកាតា និងសត្វពាហនៈចំនួន ១០៣ ក្បាល។

ក្រៅពីនេះជំនន់ទឹកភ្លៀងបានបណ្តាលឱ្យលិចសាលារៀនចំនួន ៥៣ សាលា វត្តអារាមចំនួន ៩ និងទឹកហូរកាត់ផ្លូវចំនួន ៥៤១ កន្លែង ដោយមានប្រវែងជាង ២២៧ ម៉ែត្រ។

លោក ឃុន សុខា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងនៅ ព្រឹកថ្ងៃទី៤ ខែតុលានេះថា ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យនៅមិនទាន់មានភាពស្រានស្រាន្តនៅឡើយទេ ដោយសារនៅតំបន់មួយចំនួននៅទទួលរងនូវភាពលិចលង់នៅឡើយ។

ខេត្តបន្ទាយមានជ័យនៅតែជាខេត្តដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ បើធៀបទៅនឹងបណ្តាខេត្ត៤រួមមាន ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តបៃលិន និងខេត្តកំពង់ឆ្នាំង ពិសេសស្រុកជាប់តាមព្រំដែនប្រទេសថៃ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម