Connect with us

ព័ត៌មានជាតិ

ផលិតករ​​ភាពយន្ត​ជើង​ចាស់​រឿង​ «ពុទ្ធិសែន នាងកង្រី» លោក លី ប៊ុនយីម ទទួល​មរណភាព​

បានផុស

នៅ

បើតាម​ការ​ចុះផ្សាយ​របស់​ក្រុមព្រះសុរិយា​មុននេះ​បាន​ឲ្យ​ដឹង​ថា លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ផលិតករភាពយន្តកំពូលមួយរូបនៃកម្ពុជាក្នុងសម័យយុគមាស ​បានទទួលមរណភាព។

បើ​តាម​កូនៗ​របស់​លោកលី ប៊ុនយីម បាន​បញ្ជាក់​ថា លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម បានទទួលមរណភាពនៅម៉ោង១១ និង៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៨៧ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដឹកនាំរឿង ដែលគេស្គាល់ថាជាកំពូលអ្នកផលិតភាពយន្តដែល​បាន​សាងស្នាដៃ​ជាច្រើន ក្នុងវិស័យសិល្បៈភាពយន្ត ខ្មែរ​ហើយ​រឿងដ៏ល្បី​​របស់​លោក​មាន​ដូចជា​ «ពុទ្ធិសែន នាងកង្រី» នា​ទសវត្សរ៍ ៦០។ នេះជា​ដំណឹងដ៏ក្រៀមក្រំ និងក្តុកក្តួលបំផុតសម្រាប់ប​អ្នកស្នេហាវិស័យភាពយន្តខ្មែរទាំងអស់ សម្រាប់​មរណភាព​ព្រឹទ្ធាចារ្យជើង​ចាស់​ប្រកបដោយ​ទេពកោសល្យ​និង​បទពិសោធន៍​របស់​កម្ពុជា​រូបនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម