ជីវិតកម្សាន្ដ
លៀក លីដា ចាត់ទុកវិស័យសិល្បៈជាផ្លូវយ៉ាងសំខាន់ ដើម្បី Promote ប្រទេស ទៅកាន់ឆាកអន្តរជាតិ
កាលពីថ្មីៗ កន្លងទៅ គេចាំបានថា លោក លៀក លីដា ដែលគេស្គាល់ជាផលិតករភាពយន្ត និងម្ចាស់ផលិតកម្ម LD ធ្លាប់លើកឡើងអំពីក្តីព្រួយបារម្ភលើវិស័យភាពយន្តជាតិ អាចនឹងដួលសាជាថ្មី ខណៈមើលឃើញថា ចំនួន នៃភាពយន្តបរទេសបានសម្រុកហូរចូលច្រើន។

ជាមួយគ្នានេះដែរ ផលិតករ លោក លៀក លីដា ក៏បានស្នើដល់ក្រសួង ឬស្ថាប័នពាក់ព័ន្ធ គួរចេញវិធានការទប់ស្កាត់ ឬកាត់បន្ថយផងដែរ។ ជាថ្មីម្តងទៀត លោក លីដា បានចេញមកបញ្ជាក់ទៀតថា វិស័យសិល្បៈ គឺជាផ្លូវយ៉ាងសំខាន់ ដើម្បី Promote ប្រទេស ទៅកាន់ឆាកអន្តរជាតិ។
ផលិតករលោក លៀក លីដា បានលើកឡើងថា «ឥទ្ធិពល នៃវិស័យសិល្បៈ បានធ្វើឲ្យទេសចរហូរចូលប្រទេសថៃយ៉ាងគំហុក ក្រោយពី កញ្ញា Lisa សមាជិកក្រុម black pink បានចេញមកថតបទចម្រៀងនៅ china town ប្រទេសថៃ។ សូមថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធវិស័យសិល្បៈទាំងមូល នៃប្រទេសយើង មេត្តាយកចិត្តទុកដាក់ និងជំរុញបន្ថែមនូវវិស័យសិល្បៈគ្រប់ទម្រង់របស់ប្រទេសយើង»។

លោក លៀក លីដា និយាយបន្ថែមថា «វិស័យសិល្បៈ គឺជាផ្លូវយ៉ាងសំខាន់ ដើម្បី Promote ប្រទេសយើងទៅកាន់ឆាកអន្តរជាតិ Congratulation to Ms Lisa (ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌)»។
ប្រាកដណាស់ បច្ចុប្បន្នគេក៏សង្កេតឃើញមានផលិតករភាពយន្តមួយចំនួន បានប្រកាសពីការក្ស័យធនរហូតបិទទ្វារផលិតកម្ម និងខ្លះបានដកឃ្លាពីការផលិតរឿង ដោយយកពេលទៅរកជំនួញផ្សេងៗ គ្នា ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។

ចំពោះការប្រកាសក្ស័យធន ឬឈានដល់ការបិទទ្វារផលិតកម្មនេះ មានការលើកឡើងថា ដោយសារកត្តាខ្វះការគាំទ្រពីសំណាក់មជ្ឈដ្ឋានពលរដ្ឋខ្មែរ ខណៈភាពយន្តខ្លះត្រូវចំណាយទុនរហូតខ្ទង់រាប់សែនដុល្លារក្នុងការផលិត ប៉ុន្តែនៅពេលចាក់បញ្ចាំងតាមរោងកុន គឺទទួលបានផលចំណេញមិនស្មើដើមវិញទេ។ នេះជាហេតុដែលធ្វើឲ្យផលិតករខ្លះប្រកាសបិទទ្វារតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


