ព័ត៌មានជាតិ
អភិបាលរងខណ្ឌ២រូប ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនមន្ត្រីមានជំងឺ
ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់មន្ត្រីសាលាខណ្ឌច្បារអំពៅ ដែលមានជំងឺ និងជួបគ្រោះថ្នាក់ជាយថាហេតុ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានចាត់ឱ្យអភិបាលរងខណ្ឌ២រូប ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ និងថវិកានៅប្រគល់ជូនក្រុមគ្រួសារពួកគាត់ផងដែរ។

សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដែលទីតាំងទី១ដឹកនាំដោយលោក រស់ សុភក្តិ អភិបាលរងខណ្ឌ បាននាំយកសម្ភារៈ និងថវិកាទៅផ្តល់ជូនលោក ស៊ំ ប៊ុនធឿន មន្ត្រីសាលាខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ និងទីតាំងទី២ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បាននាំយកសម្ភារៈ និងថវិកាទៅផ្តល់ជូនលោក ជេត យ៉ម ជាប្រធានមន្ទីរគណបក្សខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

លោកអភិបាលរងទាំង២ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ អភិបាលខណ្ឌច្បារអំពៅ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាល លោកតែងតែគិតគូរយកចិត្តដល់មន្ត្រីថ្នាក់ក្រោមជាប្រចាំទាំងជីវភាពរស់នៅ គ្រោះថ្នាក់ជាយថាហេតុ និងបញ្ហាប្រឈមផ្សេងៗ។

បន្ទាប់ពីទទួលបានអំណោយ និងថវិកា លោក ជេត យ៉ម ក៏ដូចជាលោក ស៊ំ ប៊ុនធឿង បានសំដែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌច្បារអំពៅ ដែលតែងតែគិតគូយកចិត្តទុកដាក់ដល់មន្ត្រីនៅក្រោមឱវាទ ដោយទឹកចិត្តប្រកបដោយមនុស្សធម៌៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


