ព័ត៌មានជាតិ
ចាប់ខ្លួនពលករខ្មែរ ១០៤ នាក់ ពេលលបឆ្លងដែនទៅដល់ទឹកដីថៃ
ខេត្តបាត់ដំបង៖ ពលករខ្មែរចំនួន ១០៤ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ក្នុងកងរយលេខ១២៤ កងរយលេខ១២៥ សហការជាមួយតម្រួតការពារព្រំដែនថៃលេខ៣ចាប់ខ្លួន ខណ:ពួកគេលបឆ្លងដែនដោយខុសច្បាប់ដើម្បីចូលទឹកដីថៃរកការងារធ្វើ ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុច ក្នុងចម្ការដើមប្រេងខ្យល់ ក្នុងឃុំសុំប៊ូន ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ។



នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន ១០៤ នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់តាមចម្ការប្រេងខ្យល់ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ខ្លួនតែម្តង ។
ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេទាំងអស់មានបំណងឆ្លងចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយខំចំណាយអោយមេខ្យល់ក្នុងម្នាក់ៗ ចាប់ពី ៦ ០០០ បាត ដល់ ៩ ០០០ បាត។ ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃត្រួតពិនិត្យសុខភាព ដើម្បីការពារនៅក្នុងដំណាក់កាល នៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងត្រៀមបញ្ជូនទៅអោយភាគីកម្ពុជាវិញនៅល្ងាចនេះតាមច្រកអូរបីជាន់ ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


