ព័ត៌មានជាតិ
ក្រសួងការងារ នឹងបើកពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញឆ្នាំ២០២១នៅដើមខែវិច្ឆិកាខាងមុខនេះ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរ និងUNDPនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកាខាងមុខនេះ ដើម្បីផ្ដល់ឱកាសឱ្យយុវជនទទួលបានការងារ និងចំណេះដឹងថ្មីៗបន្ថែមទៀត។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងតាមរយៈថ្លែងសុន្ទរកថាទុកសម្រាប់ផ្សាយក្នុងពិធីបើកពិព័រណ៍នៅថ្ងៃទី២០ ខែតុលា បានមានប្រសាសន៍ថា ពិព័រណ៍ការងារអនឡាញនេះ នឹងត្រូវបានរៀបចំឡើងក្នុងគោលដៅផ្ដល់នូវជម្រើសដែលមានភាពបត់បែនកាន់តែងាយស្រួល ព្រមទាំងបង្ការនូវសុវត្ថិភាព សុខភាព និងអនាម័យពីជំងឺកូវីដ-១៩ ស្របពេលដែលទីផ្សារការងារកម្ពុជាកំពុងមានសន្ទុះតម្រូវការកម្លាំងពលកម្មឡើងវិញនៅតាមវិស័យមួយចំនួន ជាពិសេសជួយគាំទ្រដល់យុវជន និងអ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសជាមួយក្រុមហ៊ុនតាមអនឡាញ។

លោករដ្ឋមន្ត្រីបានបន្តថា នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១នេះ នឹងមានរួម បញ្ជូលសិក្ខាសាលាផលិត ភាពតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងបទពិសោធន៍ គន្លឹះសំខាន់ៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបង្កើនផលិតភាពការងារ និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗ ដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងថ្មីនៃការរីករាលដាលជំងឺកូវីដ-១៩ ។

លោករដ្ឋមន្ត្រីបានបន្ថែមថា នៅក្នុងពិព័រណ៍អនឡាញនេះ នឹងមានក្រុមហ៊ុន សហគ្រាស ក្រសួងស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ៨០ ដែលក្នុងនោះមានព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ១១ ៥០០ កន្លែង។ ជាការរំពឹងទុកអ្នកចូលរួមទស្សនា មានចំនួន ៥៤ ៥០០នាក់ ដែលមានអ្នកស្វែងរកការងារ (CVs) ប្រមាណជា៤០០០ នាក់៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


