ព័ត៌មានជាតិ
ទម្លាយមន្ត្រីអធិការស្រុកសង្កែ ២ រូប ឃុបឃិតគ្នា ប្រព្រឹត្តិអំពើពុករលួយ
ខេត្តបាត់ដំបង÷ លិខិតអនាមិកជាច្រើនសន្លឹកត្រូវបានគេប្រទះឃើញនៅលើដងផ្លូវម្ដុំរង្វង់មូលលោកតាដំបងគ្រញូង ស្ថិតនៅក្នុងក្រុងបាត់ដំបងកាលពីព្រឹកថ្ងៃទី២២តុលា ឆ្នាំ២០២១។
ខ្លឹមសារនៅក្នុងលិខិតអានាមិកនេះសរសេរថា សូមគោរពជូន “សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តមេត្តាអនុវត្តអភិក្រមទាំង៥ របស់សម្ដេចអគ្គសេនាបតីតេជោហ៊ុន សែន”។
ដោយចោទប្រកាន់ចំៗទៅលើលោកស៊ុន សុវណ្ណជា អធិការស្រុកសង្កែ និងលោកហៀង យ៉ុងហុង អធិការរងផ្នែសេនាធិការបានរួមគ្នាប្រព្រឹត្តអំពើពុករលួយនៅក្នុងអង្គភាព និងបក្សពួកនិយម។

ឆ្លើយតបការចោទប្រកាន់ខាងលើលោកសាត គឹមសាន ស្នងការខេត្តបានឲ្យដឹងបែបនេះថា”ខ្ញុំបានទទួលដំណឹងនូវលិខិតអនាមិក ដែលបានសរសេរលាតត្រដាងអំពីរឿងអាស្រូវពុករលួយរបស់លោកអធិការស្រុកសង្កែនោះហើយ។ ពេលនេះខ្ញុំបានដាក់ផែនការទៅឲ្យខាងបុគ្គលិកជាអ្នកធ្វើការស្រាវជ្រាវ តែរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ទទូលបានលទ្ធផលយ៉ាងណានោះនៅឡើយ”។
បើយោងតាមខ្លឹមសារនៅក្នុងលិខតអានាមិកបានសរសេរចំៗទៅលើលោកស៊ុន សុវណ្ណ អធិការស្រុកសង្កែនិងលោកហៀង យ៉ុងហុង អធិការរងទទូលបន្ទុកសេនាធិការបានរួមគំនិតគ្នាប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយមតម្លើងឋានន្តរស័ក្ដិទារលុយពីកូនចៅក្រោមឱវាទរបស់ខ្លួន ឲ្យមន្ត្រីអសកម្មមិនមកធ្វើការបើកប្រាក់ខែរដ្ឋ និងកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣ របស់រដ្ឋក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែធ្វើជាកម្មសិទ្ធរបស់ខ្លួន។
លិខិតដដែលបានបញ្ជាក់យ៉ាងច្បាស់ទៀថា ដោយសារតែទង្វើបែបនេះរបស់លោកអធិការ ទើបធ្វើឲ្យមន្ត្រីមួយចំនួននៅក្នុងអង្គភាព មានសតិអារម្មណ៍មិនល្អបណ្ដាលឲ្យគ្មានវិន័យក្នុងអង្គភាព ចំពោះការដឹកនាំរបស់លោកទាំង០២នាក់នេះ។ក្នុងលិខិតអនាមិកនេះក៏បានបង្ហាញឈ្មោះ និងអត្តលេខច្បាស់ៗថាមាន០៨រូប ដែលអសកម្មមិនដែលឃើញមុខចូលធ្វើការ តែមានវត្តមានចុះក្នុងបញ្ជីវត្តមានរាល់ថ្ងៃ និងបានបើកប្រាក់ខែយ៉ាងទៀងទាត់ទៀតផង។
ដោយឡែកមន្ត្រីចំនួន០៥រូបទៀត ក៏ត្រូវបានលិខិតនេះបញ្ជាក់ថា ត្រូវបានលោកអធិការនិងអធិការរងខាងលើនេះបានឃុបឃិតគ្នាស្ងាត់ៗរៀបចំផ្លាស់ប្ដូរតួនាទីពីផ្នែកមួយទៅផ្នែកមួយ ដោយគ្មានការឯកភាពពីថ្នាក់ដឹកនាំតាមផ្នែកជំនាញឡើយ និងខុសពីសេចក្ដីសម្រេចចាត់តាំងពីថ្នាក់លើ។
ពាក់ព័ន្ធការចោទប្រកាន់ពីលិខិតអានាមិកនេះលោកស៊ុន សុវណ្ណអធិការស្រុកសង្កែនិងលោកហៀង យ៉ុងហុងអធិការរង កាលពីល្ងាចថ្ងៃទីថ្ងៃទី២៥តុលាបានឲ្យកម្ពុជាថ្មីដឹងយ៉ាងខ្លីថា ពួកលោកទាំង២នាក់ ត្រូវបានការិយាល័យបុគ្គលិកឲ្យចូលបំភ្លឺរួចរាល់ហើយ។
បើទោះបីយ៉ាងណាក៏ដោយចុះ ពាក់ព័ន្ធករណីខាងលើនេះពលរដ្ឋក៏ដូចជាមហាជនរង់ចាំមើលចំណាត់ការសេុីបអង្កេតពីការិយាល័យជំនាញ ក៏ដូចជាលោកស្នងការខេត្តមានចំណាត់ការបែបណា រហូតមកដល់ពេលនេះ ខណៈដែលមហាជនដាក់ការសង្ស័យថា លិខិតអានាមិកនេះទំនងផ្ទុះចេញពីផ្ទៃក្នុងនៅក្នុងអង្គភាព ដែលមន្ត្រីមួយចំនួនមិនសប្បាយចិត្តស៊ូទ្រាំមិនបានទៅនឹងទង្វើដ៏អាក្រក់របស់លោកអធិការនិងលោកអធិការរងនាពេលកន្លងទៅ ទើបលាតត្រដាងច្បាស់ៗបែបនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


