Connect with us

ព័ត៌មានជាតិ

អង្គភាពអគ្គិសនីកម្ពុជាចាត់ក្រុមការងារ ចុះទៅពិនិត្យទីតាំងរងការជន់លិច ដើម្បីផ្តាច់ចរន្តអគ្គិសនីបណ្តោះអាសន្ន

បានផុស

នៅ

មន្ត្រីនៃក្រុមការងារអគ្គិសនីកម្ពុជា បានឲ្យឲ្យកម្ពុជាថ្មីដឹងថា ចាប់តាំងពីស្ថានភាពទឹកជំនន់ កំពុងវាយលុកទៅលើតំបន់មួយចំនួន ស្ថិតក្នុងខណ្ឌដង្កោរាជធានីភ្នំពេញនាប៉ុន្មានថ្ងៃនេះ ថ្នាក់ដឹកនាំនៃអង្គភាពអគ្គិសនី បានចាត់ឲ្យក្រុមការងារជំនាញ ចុះទៅកាន់ទីតាំងដែលរងការលិចលង់ ដើម្បីពិនិត្យនឹងកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្តព្រោះខ្លាចឆ្លងចរន្តអគ្គិសនី ឈានទៅដល់ការឆក់យកជីវិតមនុស្ស និងសត្វ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីដដែលបានបន្តថា សកម្មភាពចុះពិនិត្យមើលស្ថានភាព នៅតាមតំបន់ដែលកំពុងរងការលិចលង់នេះ គឺដឹកនាំដោយលោក ទីវ រ៉ាវុឌ្ឃ នាយកអាជីវកម្មចែកចាយ នៃអង្គភាពអគ្គិសនីដោយមានការចូលរួម ពីលោកប្រធាន​សាខាអគ្គិសនីទួលពង្រ និងលោកប្រធានសាខាអគ្គិសនីចាក់អង្រែក្រោម បានចុះទៅដល់ភូមិសាស្ត្រជាច្រើន ក្នុងភូមិសាស្រ្តខណ្ឌដង្កោ។

ក្នុងនោះក្រុមការងារជំនាញ បានសម្រេចផ្តាច់ចរន្តអគ្គិសនីទៅលើតំបន់ណា ដែលការលិចលង់ខ្លាំងដើម្បីការពារខ្លាច ឆក់យកអាយុជីវិតមនុស្ស និងសត្វ។ ចំពោះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលលិចលង់បន្តិចបន្តួច គឺក្រុមការងារមិនបានផ្តាច់ចរន្តឡើយ។ ប៉ុន្តែសុំឲ្យម្ចាស់លំនៅដ្ឋាន មានការប្រុងប្រយត្ន័ខ្ពស់ ព្រោះអាចជួបគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

មន្ត្រីក្រុមការងារ បានបញ្ជាក់ថា ដោយសារនៅព្រឹកថ្ងៃទី២៦ ខែតុលានេះ ស្ថានភាពទឹកមិនសូវជាឡើងខ្លាំងនោះ គឺតំបន់ខ្លះអាចនៅបន្តប្រើប្រាស់អគ្គិសនីបាន។ ប៉ុន្តែបើស្ថានភាពទឹកហក់ឡើងខ្លាំង គឺនឹងបន្តផ្តាញ់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន លុះត្រាតែស្ថានភាពទឹកស្រកចុះទៅវិញ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម